Connect with us

ព័ត៌មានជាតិ

នៅតែ ៨ ថ្ងៃប៉ុណ្ណោះ សូមឲ្យគ្រួសារក្រីក្រនិងជនងាយរងគ្រោះមកផ្ទៀងផ្ទាត់ឈ្មោះដើម្បីបន្តទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល៣ខែទៀត

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបន្តធ្វើការអំពាវនាវដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសរួសរាន់អញ្ជើញមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករា ខាងមុខនេះដែលនៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែបន្ថែមទៀត។


បើតាមមន្ត្រីនាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះតាមរយះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមកនាយកដ្ឋានសុខមាលភាពសង្គមបានធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនខែមករា ខាងមុខនេះពីព្រោះនៅតែ៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត។


លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ព្រឹកនេះថា ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះនោះលោកបន្តចុះពិនិត្យការអនុវត្តកម្មវិធីនិងការបើកសាច់ប្រាក់ជុំទី៣ លើកទី៣ នៅសង្កាត់ និងតាមភ្នាក់ងារវីង នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រលើកទី៣ ជុំទី៣ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ពិសេសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរយៈពេល៣ខែទៀតគឺចាប់ពីថ្ងៃទី២៤ មករា ឆ្នាំ២០២១រហូតដល់ ថ្ងៃទី២៤​មេសាឆ្នាំ២០២១ ដែលជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញា​ណនោះតែម្ដង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង៣៧៩លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៨ខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម