ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុឲ្យក្រុមហ៊ុនទូកដឹកជញ្ជូនភ្ញៀវទេសចរ ទូទាត់ថវិកាថ្លៃសំបុត្រប្រចាំឆ្នាំ២០២០
អាជ្ញាធរខេត្តព្រះសីហនុឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរកំសាន្តតាមកោះទូទាត់ថវិកាថ្លៃសំបុត្រប្រចាំឆ្នាំ២០២០សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាក្រុមហ៊ុនត្រូវមានឆន្ទះការទទួលខុសត្រូវសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការប្រមូលថវិកាចំនួន ២ដុល្លា ពីលើតម្លៃសំបុត្ររបស់ភ្ញៀវទេសចរក្នុងម្នាក់ៗដែលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។
ទន្ទឹមនោះលោកបានស្នើសុំឲ្យប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ រៀបចំបោះសំបុត្រទូកឯកភាពមួយ ដោយមានឡូហ្គោក្រុមហ៊ុន និងឡូហ្គោសមាគមន៍ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រមូលថវិកាជូនរដ្ឋបាលខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត ក៏បានធ្វើការណែនាំឱ្យម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ត្រូវមានអាវពោងសុវត្ថិភាព ក្នុងការដឹកជញ្ជូនភ្ញៀវប្រកបដោយផាសុខភាព ធានានូវសុវត្ថិភាពជូនភ្ញៀវទេសចរ។
យ៉ាងណាក៏ដោយ លោកបានថ្លែងអំណរគុណក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ប្រមូលថវិកា ២ដុល្លារ បង់ជូនសាលាខេត្តបានទាន់ពេលវេលាហើយសូមឱ្យក្រុមហ៊ុនផ្សេងទៀត ត្រូវពន្លឿនការបង់ថវិកាមករដ្ឋបាលខេត្តយោងតាមលិខិតលេខ ៦៨៦៤សហវ- អទច ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ បានលើកឡើងពីផលពិបាកនៃការអាក់ខានបង់ថ្លៃសំបុត្រ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គ្មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ។
ចំណែកលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ ទទួលយកសំណើរបស់រដ្ឋបាលខេត្ត និងធ្វើការប្រជុំពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ ដើម្បីពន្លឿនការប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តព្រះសីហនុ មានក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរចំនួន១០ក្រុមហ៊ុន ក្នុងនោះចំនួន ០៦ បានស្នើសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ និង ០៤ សុំអាជ្ញាប័ណ្ណនៅសាលាខេត្តព្រះសីហនុ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ