Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្រុមហ៊ុន​ទូក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ ទូទាត់​ថវិកា​ថ្លៃ​សំបុត្រ​ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

អាជ្ញាធរខេត្ត​ព្រះសីហនុ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កំសាន្ត​តាម​កោះ​ទូទាត់​ថវិកា​ថ្លៃ​សំបុត្រ​ប្រចាំឆ្នាំ​២០២០​សម្រាប់​ទ្រទ្រង់​ដល់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​តំបន់ឆ្នេរ ក្នុង​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា​ក្រុមហ៊ុន​ត្រូវមាន​ឆ​ន្ទះ​ការទទួលខុសត្រូវ​សហការ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុងការ​ប្រមូល​ថវិកា​ចំនួន ២​ដុល្លា ពីលើ​តម្លៃ​សំបុត្រ​របស់​ភ្ញៀវទេសចរ​ក្នុង​ម្នាក់ៗ​ដែល​បានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ស្ថានភាព​គ្រប់គ្រង និង​ការធ្វើ​អាជីវក​ម្មទូក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ។

ទន្ទឹម​នោះ​លោក​បានស្នើ​សុំ​ឲ្យ​ប្រធាន​សមាគមន៍​ទូក​ទេសចរណ៍​ប្រចាំ​ខេត្ត​ព្រះសីហនុ រៀបចំ​បោះ​សំបុត្រ​ទូក​ឯកភាព​មួយ ដោយមាន​ឡូហ្គោ​ក្រុមហ៊ុន និង​ឡូហ្គោ​សមាគមន៍ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ថវិកា​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

លោក ម៉ាង ស៊ី​ណេ​ត ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ទាំងអស់​ត្រូវមាន​អាវ​ពោង​សុវត្ថិភាព ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ​ប្រកបដោយ​ផាសុខភាព ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ។

យ៉ាងណាក៏ដោយ លោក​បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ប្រមូល​ថវិកា ២​ដុល្លារ បង់​ជូន​សាលាខេត្ត​បាន​ទាន់ពេលវេលា​ហើយ​សូមឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត ត្រូវ​ព​ន្លឿ​ន​ការបង់​ថវិកា​មក​រដ្ឋបាលខេត្ត​យោងតាម​លិខិត​លេខ ៦៨៦៤​សហវ​- អ​ទច ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ស្ថានភាព​គ្រប់គ្រង និង​ការធ្វើ​អាជីវក​ម្មទូក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ។

តំណាង​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ បានលើកឡើង​ពី​ផល​ពិបាក​នៃ​ការអាក់ខាន​បង់ថ្លៃ​សំបុត្រ ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយសារតែ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ គ្មាន​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត​តាម​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ​។

ចំណែក​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគមន៍​ទូក​ទេសចរណ៍​ប្រចាំខេត្ត​ព្រះសីហនុ ទទួលយក​សំណើ​របស់​រដ្ឋបាលខេត្ត និង​ធ្វើការ​ប្រជុំ​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ ដើម្បី​ពន្លឿន​ការប្រមូល​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​។

យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀ​វទេសចរ​ចំនួន​១០​ក្រុមហ៊ុន ក្នុងនោះ​ចំនួន ០៦ បាន​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ពី​ក្រសួងទេសចរណ៍ និង ០៤ សុំ​អាជ្ញា​ប័ណ្ណ​នៅ​សាលាខេត្ត​ព្រះសីហនុ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម