ព័ត៌មានជាតិ
អ្នកលេងបណ្តាញសង្គម បារម្ភខ្លាចបាត់បង់អត្តសញ្ញាណពិធីមង្គលការខ្មែរ បើនៅតែមានអ្នកនិយមធ្វើតាមថៃ
ម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍មួយ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បន្ទាប់ផេកហ្វេសប៊ុក បុរាណាចារ្យ បានផុសរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសំណេរថា “Save ទុកឲ្យកូនចៅជំនាន់ក្រោយមើលទៅ ២ទៅ៣ឆ្នាំ ទៀតលែងមានហើយ ព្រោះឥឡូវយើងនិយមអង្គុយចងដៃបែបថៃ”។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិរៀងៗខ្លួន ដោយអះអាងថា បច្ចុប្បន្នក្នុងពិធីមង្គលការមួយចំនួន សង្កេតឃើញគេប្រើការសំពះផ្ទឹមចងដៃ ពីក្រាបផ្ទឺម ប្តូរទៅជាអង្គុយលើកៅអីសំពះផ្ទឹមតាមរបៀបថៃវិញ។

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Sreylin Keo បានបញ្ចេញមតិ នៅក្នុងផុសរបស់ផេកខាងលើ យ៉ាងដូច្នេះថា “ទំនៀមទម្លាប់ខ្មែរយើង ក្រាបផ្ទឹម មិនមែនអង្គុយផ្ទឹម យល់ថា ការស្រឡាញ់ ការពេញចិត្ត វាជាសិទ្ធិអ្នក ប៉ុន្តែសូមឲ្យមានមនសិការ សេ្នហាវប្បធម៍ ទំនៀមទម្លាប់របស់ជាតិផង បើយើងមិនថែមិនរក្សា យើងចូលចិត្តចម្លងពីគេ យកមកប្រើ ហើយបំបាត់របស់ជាតិឯង ពេលគេយកទៅបាត់យើង កុំខឹងគេលួចរបស់យើង។ ទាន់នៅសល់ សូមចូលរួម ថែទាំងអស់គ្នា នូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិឲ្យគង់វង្សផង”។
លើសពីនេះ មតិពីគណនីឈ្មោះ Ka លើកឡើងដែរថា “ថ្ងៃមុនខ្ញុំនិយាយពីកម្មវិធី រៀបអាពាហ៍ពិពាហ៍ ខ្ញុំបាននិយាយថា «ការសំពះពាលា គឺគេធ្វើឡើង នៅចុងកម្មវិធីក្រោយគេបង្អស់នៅក្នុងថ្ងៃទី៣ នៃកម្មវិធី» ស្រាប់តែមិត្តរួមថ្នាក់ គេជំទាស់ ឡើងថា អត់ទេ ការសំពះពាលា គេធ្វើឡើងមុនគេបង្អស់នៅក្នុងថ្ងៃទី២ នៃថ្ងៃអាពាហ៍ពិពាហ៍ ហើយគាត់បន្តទៀតថា កម្មវិធីរៀបអាពាហ៍ពិពាហ៍នេះ គឺគេប្រារព្ធឡើងត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។ ប្អូនស្រី Ka បន្តថា នេះសបញ្ចាក់ថា ដោយសារតែសម័យកាន់តែ ជឿនលឿន ប្រជាពលរដ្ឋខ្មែរចួលចិត្តប្រើពាក្យថា «ឆាប់ហើយ» ទើបធ្វើឲ្យក្មេងជំនាន់ក្រោយ មិនយល់ មិនស្គាល់ពីប្រពៃណីខ្លួនឯងច្បាស់។
បើតាមអ្នកនាង ម៉ូលីតា ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញក្តីព្រួយបារម្ភ ដែរថា កម្មវិធីមង្គលការបច្ចុប្បន្ន មានលក្ខណៈខុសពីមុន មិនត្រឹមតែកម្មវិធីនោះទេ នៅមានទាំងការគ្រងឈុតបុរាណ ទៀតផង ដែលឥឡូវគេនិយមស្លៀកស្បៃថៃជាជាស្បៃខ្មែរ ដែលក៏អាចជាមូលហេតុធ្វើឱ្យអ្នកជំនាន់ក្រោយមួយចំនួន ដែលពុំបានសិក្សាស្វែងយល់ អាចមានការយល់ខុស បែកចែកមិនដឹងថាមួយណាជាអត្តសញ្ញាណខ្មែរ មួយណាជាអ ត្តសញ្ញាណថៃ។ អ្នកនាងថា “ចំពោះអាពាហ៍ពិពាហ៍នាងខ្ញុំ ខ្ញុំយល់ថា ខ្ញុំអាចធ្វើតាមលក្ខណៈប្រពៃណីបានដូចគេឯងទូទៅ គ្រាន់តែមិនអាចតាមបែបបុរាណខ្មែរទាំងស្រុងបាន ព្រោះត្រូវចំណាយច្រើនខ្លាំង ដូចនេះ អាចធ្វើទៅបានត្រឹមតែ ក្រុងពាលា សូត្រមន្ត ហែរជំនូន កាត់សក់បង្កក់សេរី សំពះផ្ទឹមចងដៃ និងទទួលភ្ញៀវពេលល្ងាចប៉ុណ្ណោះ”។
គួររម្លឹកថា ពិធីមង្គលការតាមបែបប្រពៃណីខ្មែរ គឺមានក្បួនខ្នាត និងរបៀបវីរៈច្រើន ហើយមានរយៈពេល ៣ថ្ងៃ ប៉ុន្តែក្រោយៗមក កម្មវិធីមួយចំនួនត្រូវកាត់បន្ថយ ហើយចំនួននៃថ្ងៃ ក៏បន្ថយទៅតាមនោះដែរ។ តួយ៉ាង សូម្បីតែសម្លៀកបំពាក់បែបខ្មែរ ក៏មានការប្រែប្រួលការច្នៃម៉ូដទៅតាមចំណង់ចំណូលអ្នកស្លៀក និងសំអាងការផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល