ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ សាងសង់ប្រព័ន្ធធារាសាស្ត្រធំៗ ២ គម្រោង ក្រោមជំនួយថវិការដ្ឋាភិបាល កូរ៉េ និងបារាំង
លោក អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងកែលំអប្រព័ន្ធធារាសាស្ត្រធំៗចំនួន ២ គម្រោង ក្រោមជំនួយថវិការបស់រដ្ឋាភិបាល កូរ៉េ និងបារាំង។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តបន្ទាយមានជ័យ» លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ប្រជាជននៃខេត្តបន្ទាយមានជ័យប្រមាណ ៨៥% ប្រកបរបរកសិកម្ម តែការផ្គត់ផ្គង់ទឹកនៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ ក្នុងនោះប្រព័ន្ធធារាសាស្ត្រក្នុងខេត្តអាចផ្ដល់បានតែ ៤៧% នៃផ្ទៃដី ២៦ ម៉ឺនហិតាប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះលោក អ៊ុំ រាត្រី បានពន្យល់ថា ដោយសារមានការគិតគូរពីរាជរដ្ឋាភិបាល បានឯកភាពផ្ដល់គម្រោងប្រព័ន្ធធារាសាស្ត្រធំៗចំនួន ២ ក្រោមការគាំទ្រថវិកាគម្រោងដោយរដ្ឋាភិបាលប្រទេស កូរ៉េ និងបារាំង សម្រាប់រៀបចំនិងកែសម្រួលប្រព័ន្ធធារាសាស្ត្រឡើងវិញ។
ចំពោះគម្រោងទាំង ២ ដែលខេត្តបន្ទាយមានជ័យទទួលបានរួមមាន៖
១.គម្រោងដែលគាំទ្រដោយថវិកាកូរ៉េ
-ស្ថិតនៅស្រុកអូរជ្រៅ ឃុំសឹង្ហ គឺជាប្រព័ន្ធអាងទឹកកន្សែង ដែលបានជីកប្រឡាយមេចំនួន ០២ខ្សែ មានប្រវែង ៣៥ ៥៧០ម៉ែត្រ និងជួសជុលភ្លឺទំនប់ប្រវែង ៧ ១២០ម៉ែត្រ។
-ស្ថិតនៅក្រុងប៉ោយប៉ែត សង្កាត់និមិត្ត ជាប្រព័ន្ធអាងទឹកពង្រ ដែលមានការជីកប្រឡាយមេចំនួន ០១ខ្សែ ប្រវែង ១៦.៤២០ម៉ែត្រ និងជួសជុលភ្លឺទំនប់ប្រវែង ៧ ០១០ម៉ែត្រ ហើយបានអនុវត្តគម្រោងបានប្រមាណជា ១៥%។
-ស្ថិតនៅក្នុងស្រុកម៉ាឡៃ ឃុំទួលពង្រ ជាប្រព័ន្ធអាងទឹករំាងហែង មានការជីកប្រឡាយមេចំនួន ០២ខ្សែ ប្រវែង ៣៥ ៦១០ម៉ែត្រ ហើយកំពុងសិក្សាគម្រោងលម្អិត និងការលើកភ្លឺទំនប់ប្រវែង ៦ ២៣០ម៉ែត្រ ដែលអនុវត្តគម្រោងបាន ១៥%។
លោកអភិបាលខេត្តបានលើកឡើងថា គម្រោងដែលគាំទ្រថវិកាដោយរដ្ឋាភិបាលកូរ៉េចំណាយពេលអនុវត្តមិនក្រោម ២ ឆ្នាំនោះទេ ហើយប្រសិនបើគម្រោងសម្រេចបាន នឹងអាចជួយឱ្យវិស័យកសិកម្មក្នុងខេត្តកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។
២.គម្រោងដែលគាំទ្រថវិកាដោយបារាំង
ស្ថិតនៅក្នុងស្រុកស្វាយចេក ដែលបានដំណើរការប្រមាណ ១០គីឡូ ដោយមានការជីកប្រឡាយមេធំ ១ខ្សែ ធ្វើចេញពីស្រុកស្វាយចេក មកដល់ក្រុងសេរីសោភ័ណ ដែលជាគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFB)។
ក្នុងខេត្តបន្ទាយមានជ័យមានប្រព័ន្ធធារាសាស្ត្រទាំងតូចទាំងធំចំនួន ៨៧ កន្លែង ក្នុងនោះខ្នាតធំ ០៦ កន្លែង ខ្នាតមធ្យម ៧៥ កន្លែង និងខ្នាតតូចចំនួន ០៦ កន្លែង ដែលខ្នាតធំស្រោចស្រពចាប់ពី ៥ ពាន់ហិតាឡើង, ខ្នាតមធ្យមស្រោចស្រពក្រោម ៥ពាន់ហិតា និងខ្នាតតូចស្រោចស្រពចាប់ពី ៥០០ហិតាចុះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់