ព័ត៌មានជាតិ
Viettel Cambodia និង ISI បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ
ផ្អែកលើគោលគំនិតនៃ “កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក” និងការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Viettel Cambodia (Metfone) និង ISI Group (ISI) ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ ISI Group។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ភាគីទាំងពីរ នឹងប្រើប្រាស់គុណសម្បត្តិ និងភាពខ្លាំងរបស់ខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក។ មិត្តហ្វូននឹងធានាបាននូវបណ្តាញជុំវិញតំបន់ដែល ISI Group កំពុងវិនិយោគក្រៅពីផ្សារទំនើប K Mall ហើយ Metfone នឹងសហការលើទីផ្សារឱ្យកាន់តែទូលំទូលាយ។
Metfone ក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍បានយល់ព្រម ក្លាយជាអ្នកឧបត្ថម្ភដ៏សំខាន់ដែលមាន ដូចជា៖ ការបំភ្លឺភ្លើងនៅកីឡដ្ឋានដង្កោសែនជ័យ និងបានឯកភាពពិនិត្យការឧបត្ថម្ភក្លិបបាល់ទាត់ឯករាជ្យ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមិត្តហ្វូន និង ISI បង្កើតលក្ខខណ្ឌសម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត រួមចំណែកនាំកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅរកភាពជោគជ័យថ្មីៗនាពេលអនាគត។ ក្រុមហ៊ុន Metfone ក៏នឹងអនុញ្ញាតឱ្យក្រុមក្រុមហ៊ុន ISI ប្រើប្រាស់វេទិកាឌីជីថល Metfone សម្រាប់គោលបំណងទីផ្សារផងដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) បានចែករំលែកថា “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងធុរកិច្ចទាំងពីរនៅថ្ងៃនេះមិនត្រឹមតែរំពឹងទុកថានឹងរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និង ISI Group ប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីប្រតិបត្តិការជាង ១៤ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលតែងតែត្រួសត្រាយ ច្នៃប្រឌិត និងបង្កើតការងារដល់កម្មករដោយផ្ទាល់ជាង ៣ពាន់នាក់ បានរួមចំណែកផ្តល់ថវិកាដល់ប្រទេសជាម្ចាស់ផ្ទះបានជិត ១ ពាន់លានដុល្លារអាមេរិក។
ISI គឺជាសាជីវកម្មពហុឧស្សាហកម្ម ដែលមានបទពិសោធន៍ ២៥ ឆ្នាំ ហើយតែងតែជាអ្នកដឹកនាំទីផ្សារក្នុងវិស័យសំណង់ សួនឧស្សាហកម្ម អគារពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងជាទីគោរព។ ISI តែងតែប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស ការវិនិយោគលើបច្ចេកវិទ្យានិងរួមគ្នានាំយកផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតទៅកាន់អតិថិជន៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ