Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ បុរសម្នាក់​បាន​បើក​​ម៉ូតូ​ដល់​ផ្លូវ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​ធំ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​ថ្នល់ជាតិ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ​ត្រង់​កន្លែង​កោង​នៃ​វិថី​៧​មករា ​នៅ​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី ១៦​ខែមករា ឆ្នាំ​២០២១ ក្នុង​ទីប្រជុំជន​លើ​កំណាត់​ផ្លូវ​ខេត្ត វិថី​មករា ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​យាម​ប្រជា​ការពារ​ភ្នំ​បាក់ ស្ថិត​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​1D-2517​បន្ទាយមានជ័យ ​បើក​ពី​លិចទៅ​កើត​ល្បឿន​លឿន​លុះ​បើក​មកដល់​ផ្លូវ​កោង​ស្រាប់តែ​រេ​ចង្កូត​បើក​ទៅ​ប៉ះ​រថយន្ត​ធន់ធំ​ ពាក់​ស្លាកលេខ​3A-7498​ព្រះសីហនុ​និង​ស្លាកលេខ​ក្រោយ​4A-0016​បន្ទាយមានជ័យ​ ពី​កើតមក​លិច​ផ្ទុយគ្នា​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​បោក​មនុស្ស​ទៅលើ​ថ្នល់ជាតិ​បណ្ដាលឲ្យ​ស្លាប់​ម្នាក់ ភេទ​ប្រុស​ ជា​អ្នកបើកបរ​ម៉ូតូ​និង​របួសធ្ងន់​ម្នាក់​ភេទ​ប្រុស ជា​អ្នករួម​ដំណើរ​អ្នក​ទាំង​២​មិន​ស្គាល់ឈ្មោះ​។

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មូលហេតុ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​មិន​ប្រកាន់​ស្តាំ​។ ​ចំណែក​អ្នក​បើករថយន្ត​ធំ​ត្រូវ​បា​នគរបាល​ឃាត់ខ្លួន​និង​ព្រូ រថយន្ត​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​.​ចំណែក​សព​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​អ្នករបួស​បញ្ជូន​ទៅ​ពេទ្យ ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម