Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីក្នុងពិធីសែនផ្នូរចិន និងបុណ្យចូលឆ្នាំខ្មែរខាងមុខ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការ
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងពិធីបុណ្យសែនផ្នូរចិន ឬឆេងម៉េង និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា ការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ
មានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីនេះ ដោយសារថ្មីៗនេះជំងឺនេះបានរើបឡើងវិញដែលឆ្លងមកពីសត្វព្រៃទៅមនុស្ស។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣មានករណីឆ្លងជំងឺផ្តាសាយបក្សីថ្មីចំនួន២ករណី ក្នុងនោះ១ករណីកើតទៅលើកុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅភូមិរលាំង, ឃុំរំលេច,ស្រុកសីធរកណ្តាលបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២២ ខែកុម្ភៈ និង​១ករណីទៀតត្រូវជាឪពុករបស់កុមារីបានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ​២០២៣។ ករណីទាំងពីរនេះត្រូវបានរកឃើញថាមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា។ ប៉ុន្តែនៅមិនទាន់រកឃើញភស្តុតាងណាមួយពីការឆ្លងពីមនុស្សទៅមនុស្សនោះទេ ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា «អីចឹងទេនៅក្នុងពិធីបុណ្យសែនចិនឬឆេងម៉េងនេះសូមកុំយកមាន់ទាឈឺឬងាប់​មកធ្វើអាហារឬលក់តាមទីផ្សារដែលអាចប្រឈមនឹងការឆ្លងជំងឺផងនិងប៉ះពាល់ដល់សុខភាពផងដែរ។ ក្នុងករណីឃើញមាន់ទាសត្វព្រៃឈឺឬងាប់សុំយកទៅដុតកំទេចចោលកុំយកទៅកប់ព្រោះអាចមានសត្វជ្រូកទៅឈ្មូសឬសត្វឆ្កែទៅកកាយធ្វើឱ្យសាយភាយជំងឺពាសវាលពាសកាលបាន»។

លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋមានខ្សែស្រឡាញចិនត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អ និងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យត្រូវ​ចម្អិនម្ហូបឱ្យបានឆ្អិនល្អលាងសំអាតរបស់របរប្រើប្រាស់ឲ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ឫការពុលចំណីអាហារ។ ចំណែកបងប្អូនប្រជាពលរដ្ឋខ្មែរក៏ត្រូវអនុវត្តដូចគ្នាដែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ព្រោះថាពិធីបុណ្យចូលឆ្នាំថ្មីប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅលេងស្រុកកំណើត និងជួបជុំគ្នាបរិភោគអាហារជុំគ្នាដែលងាយនឹងប្រឈមនឹងជំងឺរាករូសដោយសារម្ហូបអាហារ​មិនស្អាតឬទុកដាក់មិនបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់ ពិសេសមុននិងក្រោយពេលបន្ទោរបង់ឬបរិភោគចំណីអាហារ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីសរុបចំនួន​៥៩​ករណីក្នុងនោះមាន៣៩ករណីបានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម