ព័ត៌មានជាតិ
ខេត្តកណ្តាលមានអគ្គិសនីគ្របដណ្តប់គ្រប់ភូមិស្មើ ១០០%
ខេត្តកណ្តាលស្ថិតនៅភូមិភាគនិរតីដែលមានភូមិសាស្ត្រហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ ការផ្គត់ផ្គង់ថាមពលអគ្គិសនីបានគ្របដណ្តប់គ្រប់ភូមិទូទាំងខេត្ត។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា ខេត្តកណ្តាលហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយមានភូមិសាស្រ្តបែងចែកជា ១០ ស្រុក មាន ៣ ក្រុង មាន ១០១ ឃុំ ២៦ សង្កាត់ និង ១,០១០ភូមិ។

ដោយឡែកទាក់ទងការផ្គត់ផ្គង់ថាមពលអគ្គិសនី លោក គង់ សោភ័ណ្ឌបានបញ្ជាក់ថា ខេត្តកណ្តាលដែលមានប្រជាជនសរុប ១,៣៤៨,៨៥១ នាក់ ការផ្គត់ផ្គង់អគ្គិសនីបានតភ្ជាប់លើភូមិទាំង ១០១០ ភូមិ ស្មើនឹង ១០០%។
លោកអភិបាលខេត្តបន្តទៀតថា ក្រៅពីការយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ រដ្ឋបាលខេត្តក៏គិតគូរក្នុងការលើកកម្ពស់សោភណភាពតាមមូលដ្ឋាន តាមរយៈការរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនៅតាមទីប្រជុំជននិងបណ្តាស្រុក ដើម្បីគាំទ្រចលនាភូមិឃុំមានសុវត្ថិភាព និងការអភិវឌ្ឍលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក