ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ល្បួងរំលោភក្មេងអនីតិជន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
រតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានទៅដល់ចំណុចកើតហេតុនៅការដ្ឋានទី៣ ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យនេះឈ្មោះ ផាសុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុស្សក្រឡាញ់ ឃុំសៀមរាប ស្រុកសូរនិគមន៍ ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះឈ្មោះ ធ. ស.ជ.ត អាយុ៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
របាយការណ៍បានបញ្ជាក់ទៀតថា ករណីរំលោភសេពសន្ថវៈនេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅវេលាម៉ោង១១និង៣០នាទី បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះនោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថស្រុកកូនមុំ បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់