Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែត សហការជាមួយ USAID បើកវគ្គ​បណ្តុះបណ្តាលស្ដីពី “ការផ្លាស់ប្តូរឥរិយាបថសង្គម និងការបញ្ឈប់​ការចោលសំរាមមិនត្រឹមត្រូវ”

បានផុស

នៅ

អ្នកសារព័ត៌មាន៤៣នាក់ដែលមកពីស្ថាប័នផ្សេងៗគ្នាចំនួន៣៩ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការផ្លាស់ប្តូរឥរិយា​បថសង្គម និងការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ”។ វគ្គបណ្តុះបណ្តានេះរៀបចំឡើងរយ:ពេល១ថ្ងៃពេញដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌា​យ៉ាណារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តានេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីគម្រោងរបស់ទីភ្នាក់ងារជំនួយអាមេរិកUSAID Cambodia លើការងារបរិស្ថានដើម្បីគាំទ្រដល់ការអភិរក្សទៅលើជីវចម្រុះការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព។

ប្រធានគម្រោងអនាគតបៃតងកម្ពុជាUSAID លោក អ៊ុក សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា គម្រោងនេះផ្ដោតលើកត្តាសំខាន់ៗចំនួនបី គឺទី១.កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដោយប្រើឈើប្រណីត។ ទី២.កាត់បន្ថយការហូបការទិញសត្វព្រៃ។ និងទី៣.បញ្ឈប់ការចោលសំរាមផ្ដេសផ្ដាស់។

លោក អ៊ុក សុវណ្ណ បានកត់សម្គាល់ថា នៅតាមតំបន់ទេសចរណ៍មួយចំនួនពលរដ្ឋនៅតែបន្តចោលសំរាមគ្មានរបៀបហើយបញ្ហាសំរាមនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរទេ គឺសូម្បីប្រទេសគេក៏មានដូចគ្នា។ គម្រោងនេះមានរយៈពេល​៥ឆ្នាំដែលជាជំនួយរបស់USAID របស់អាមេរិក។ ដោយឡែកប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែង​ថា បច្ចុប្បន្ននៅកម្ពុជាផ្នែកអនាម័យមានការប្រែច្រើន។ លោកសង្កត់ធ្ងន់ថា ចង់ឱ្យកម្ពុជាស្អាតនិងមានអនាម័យ។

ចំណែកលោក ងែត វិបុល អនុប្រធាននាយកដ្ឋានសំណល់រឹងនៃក្រសួងបរិស្ថានបានបញ្ជាក់ថា មនុស្សជាអ្នកបង្កើតសំរាម។ លោក ងែត វិបុល បានបន្ថែមខ្លឹមសារថា សំណល់រឹង គឺសំដៅទៅលើវត្ថុរឹងសារធាតុរឹងផលិតផល ឬកម្ទេចកម្ទីដែលលែងត្រូវការប្រើប្រាស់ហើយដែលត្រូវបោះបង់ចោលមានបំណង និងបោះបង់ចោលឬតម្រូវការឱ្យបោះបង់ចោលដោយច្បាប់(អនុក្រឹត្យលេខ៣៦ អនុក្រ.បកស្ដីពីការគ្រប់គ្រងសំណល់រឹង )៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម