ព័ត៌មានជាតិ
មកដឹងទីតាំងនិងកម្មវិធី ត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពត»
ឆ្នាំនេះកាន់តែអឹកធិក រដ្ឋបាលខេត្តកំពតបានចេញចេញសេចក្តីប្រកាសមួយ ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ត្រូវនឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតែម្តង ដែលមានរៀបចំកម្មវិធីកម្សាន្តមួយចំនួន ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ។
តាមរយៈរដ្ឋបាលខេត្ត ក្នុងព្រឹត្តិការណ៍នោះ នឹងមានកម្មវិធីកម្សាន្តជាច្រើន ដែលនឹងរៀបចំនៅទីតាំងចំនួន៣ ។
១. ឆ្នេរកោះស្មៅ
ជាឆ្នេរបង្កើតថ្មី នៅតាមបណ្តោយមាត់ព្រែកកំពត ដែលមានប្រវែង ២គីឡូម៉ែត្រ មិនឆ្ងាយប៉ុន្មានពីស្ពានកំពត។ រដ្ឋបាលខេត្តនឹងប្រើទីតាំងថ្មីនេះ ជាកន្លែងរៀបចំការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងការប្រគុំតន្ត្រី។ ជាមួយឆ្នេរដំបូងរបស់ព្រែកកំពត ទេសចរជាតិ-អន្តរជាតិ មិនត្រឹមតែអាចកម្សាន្តជាមួយនឹងកម្មវិធីដែលរដ្ឋបាលខេត្ត បានរៀបចំនោះទេ លើសពីនេះ នៅអាចរីករាយជាមួយនឹងបរិយាកាសថ្មីមិនធ្លាប់មាននៃទីតាំងនេះទៀតផង។
២. រង្វង់មូលទុរេន
ជារៀងរាល់ឆ្នាំ មិនថាពលរដ្ឋក្នុងតំបន់ ឬទេសចរពីតំបន់ផ្សេងនោះទេ តែងតែជួបជុំគ្នា លេងសាចទឹកដាក់គ្នា និងរាំលេង កម្សាន្តជាដើម នៅទីតាំងនិមិត្តរូបនៃខេត្តមួយនេះ។ មិនខុសពីឆ្នាំមុនៗ ទីតាំងនេះនឹងមានការបាញ់ទឹករាំកម្សាន្ត តែអ្វីដែលពិសេសនោះ គឺការរៀបចំការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ នៅទីតាំងនេះផងដែរ។
៣. ទីតាំងមុខសាលាខេត្តកំពត
ទីតាំងសួនច្បារទល់មុខនឹងសាលាខេត្ត នឹងមានរៀបចំធ្វើពិធីស្រង់ព្រះ ពិពណ៌ភូមិមួយផលិតផលមួយ និងការតាំងបង្ហាញនំខ្មែរថែវប្បធម៌ ដែលអាចឱ្យលោកអ្នកបានទាំងទស្សនា បានទាំងទទួលទានអាហារបែបខ្មែរ។ ម៉្យាងវិញទៀត ក៏អាចទស្សនាការបាញ់កាំជ្រួចនៅទីតាំងមាត់ព្រែក និងនៅតាមដងផ្លូវសាធារណៈសំខាន់ៗក្នុងក្រុងកំពត ក៏មានការតុបតែងលម្អអគ្គិសនីបំភ្លឺព្រោងព្រាតនាពេលរាត្រីថែមទៀតផង។
ក្រៅពីការកម្សាន្តក្នុងក្រុងកំពត ទេសចរក៏អាចទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ដែលមានទីតាំងជាច្រើន កន្លែង មិនថាជារមណីយដ្ឋានធម្មជាតិ ឬរមណីយដ្ឋានកែច្នៃ។ ក្នុងនោះ រដ្ឋបាលខេត្តកំពត ក៏អំពាវនាវដល់សាធារណជន ដែលមកកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឱ្យរួមគ្នាជួយថែរក្សាបរិស្ថានក្នុងខេត្តផង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ