ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរនូវសមិទ្ធផលនានាថ្មីសន្លាងរបស់គណបក្ស តម្លៃ ៥៨ ម៉ឺនដុល្លារ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលនានាថ្មីសន្លាងរបស់គណបក្សប្រជាជនកម្ពុជាដែលមានតម្លៃ ៥៨ ម៉ឺនដុល្លារឯណោះ សម្រាប់បម្រើការជូនពលរដ្ឋ គណបក្ស និងសង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអបអរសាទរបែបនេះខណៈអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្ស និងសមិទ្ធផលនានា នៃស្រុកចន្ទ្រា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-26-931x1024.jpg)
លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកទាំងអស់ នៃអង្គពិធគ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ដក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-25-845x1024.jpg)
សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ រួមមាន ៖ អគារទីស្នាក់ការគណបក្សស្រុក ចំនួន ០១ ខ្នង កម្ពស់ ០២ ជាន់ ដែលមានប្រវែង ២៥ ម៉ែត្រ x ៣៧ ម៉ែត្រ ខ្លោងទ្វារ និងរបង ក្រាលឥដ្ឋការ៉ូ ម៉ាបនៅបរិវេណខាងមុខអគារទីស្នាក់ការ ស្តូបមិត្តភាពចំនួន ១ រូបសំណាកអប្សរាចំនួន ២ រូបសំណាកព្រាបស(ធំ)ចំនួន ២ ស្រះទឹកចំនួន ១ ដាំដើមត្នោត ដើមឈើ ចាក់ដីបំពេញទីធ្លា ការបំពាក់គ្រឿងបរិក្ខារ សង្ហារិម រួមមាន តុឈើ កៅអីឈើ ទូឈរ និយាយ LED Screen ទំហំ ៨៥ អ៊ីង ចំនួន ០១ គ្រឿង សាឡុង ម៉ាស៊ីនត្រជាក់ ចំណាយអស់ថវិកាសរុប ៥៨០,០០០ $ (ប្រាំរយប៉ែតសិបពាន់ដុល្លារសហរដ្ឋអាមេរិកគត់) ដែលជាអំណោយរបស់ លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសហការី។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-24-1024x682.jpg)
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីសន្លាងមួយទៀត នៅក្នុងស្រុកចន្ទ្រា ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពពេញលេញជូនជាតិ និងមាតុភូមិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-21-2-682x1024.jpg)
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវបានអំពាវនាវដល់បងប្អូនទាំងអស់គ្នាត្រូវ ៖
១.រួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នា ថែរក្សា នូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
២.មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស មេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
៣.ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សា ភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឲ្យជៀសផុតពីគ្រឿងញៀន ចំណុចនេះ ជាពិសេស មេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀត។
៤.យើងទាំងអស់គ្នាត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ ចំណែកឯរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជំរុញប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
៥.បន្ទាប់ពីមានទីស្នាក់ការបក្សហើយ ខ្ញុំក៏ស្នើសុំឲ្យថែរក្សាអនាម័យ បរិស្ថាន និងសោភណភាពនៅក្នុងបរិវេណនេះឲ្យបានស្អាត សក្ដិសមជាគណបក្សដឹកនាំប្រទេស។
៦.រួមគ្នាកៀរគរជីដូន ជីតា ឪពុក ម្ដាយ បងប្អូនញាតិសន្ដាន អ្នកភូមិផងរបងជាមួយ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី ៧ នៅថ្ងៃ ២៣ កក្កដា ២០២៣ ខាងមុខនេះ។
៧.គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំសេពគ្រឿងស្រវឹង និងកុំបើកបរពេលស្រវឹង និងមិនត្រូវឲ្យសមាជិកណាម្នាក់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ។
៨.ត្រូវប្រយ័ត្ននូវភ្លើងទៀន ធូប និងអគ្គិសនីផ្សេងៗ ដែលអាចបង្កជាអគ្គិភ័យក្នុងអំឡុងពេលទទួលទេវតាឆ្នាំថ្មី៕
អត្ថបទ ៖ វិមាន
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-24-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-21-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-23-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-23-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-30_11-24-22-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក