ព័ត៌មានជាតិ
លោកឧកញ៉ា សុខ ហ៊ាង បន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២
នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាពឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម កម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ។

ការបោះឆ្នោតនេះ ប្រពឹត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ឯកឧត្តម លោកជំទាវ សមាជិកសភាពាណិជ្ជកម្មខេត្ត ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត ។
សូមជម្រាបថា បេក្ខជនចំនួន៧រូបបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន៩រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន១៤៥នាក់ស្មើនឹង ៧០% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន២០៨នាក់ ។

ក្រោយការបោះឆ្នោតជាលទ្ធផល សមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នាអាណត្តិទី១ លើកទី២នេះ បានទៅលើលោកឧកញ៉ា សុខ ហ៊ាង ដែលទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន១៣សម្លេង នៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥ រូប លើបេក្ខជនឈរស័គ្រ្មចិត្តឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មចំនួន០៧រូប ។ ក្នុងឱកាសនោះដែរ គណៈកម្មការបានសម្រេចតែងតាំងបេក្ខជនទាំង៦រូបដែលមិនទទួលបានការគាំទ្រជាប្រធានសភាពាណិជ្ជកម្ម ទៅជាអនុប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២បន្តផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ពី តួនាទីសភាពាណិជ្ជកម្ម គឺធ្វើការទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសជាតិ បង្កើនប្រសិទ្ធភាព សហគ្រាសទាំង ឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅដូចជាការរៀបចំផ្សព្វផ្សាយនូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ចការស្រាវជ្រាវ ពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មការលើកតម្កើនផ្នែកទេសចរណ៍។
ឯកឧត្តម បន្តផងដែរថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ នឹងជួយក្នុងការសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ ។

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម មានប្រសាសន៍ណែនាំដល់សមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរដែនដី និងមន្ទីរពាណិជ្ជកម្មខេត្តដែលជាអាណាព្យាបាល ជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំដល់ឧកញ៉ាប្រធានសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត គួរបង្កើត Chanel telegram សភាពាណិជ្ជកម្ម ដើម្បីចងក្រងរៀបជាក្រុមជាមួយសមាជិក សមាជិការ រួមនឹងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាននៃសកម្មភាពការងាររបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ៕
អត្ថបទ៖ សាន វិឡែម






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ