ព័ត៌មានជាតិ
គណៈបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលយកបញ្ហាប្រឈម សំណូមពរ និងស្វែងរកដំណោះស្រាយ
ក្រុមការងាចុះមូលរដ្ឋាន របស់គណៈបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលយកនូវសំណូមពរ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីធានាបានថា ប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ លោក ឡុង ផល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ លោកលើកឡើងថា គណៈបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយបង្កើតជាក្រុមការងារចុះមូលដ្ឋាន ដើម្បីបង្ខិតប្រជាពលរដ្ឋឱ្យនៅកាន់តែជិតជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនោះប្រមុខរាជរដ្ឋាភិបាល ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាតែងតែផ្តាំសួរសុខទុក្ខប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតគ្រប់កាលៈទេសៈ បើទោះបីជាសម្តេចមិនបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់គ្រប់រូបក៏ដោយ ក៏ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន គឺជាសេនាធិការក្នុងការទទួលយកបញ្ហា និងសំណូមពរ ដើម្បីស្វែងរកដំណោះស្រាយជូន។

លោក ឡុង ផល ចំពោះបញ្ហា ឬសំណូមពរ ដែលមិនអាចដោះស្រាយស្រាយបាន ក្រុមការងារនឹងបន្តធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ ក្នុងភារកិច្ចនេះ អាជ្ញាធរឃុំសង្កាត់ត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព ការអភិវឌ្ឍនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលពលរដ្ឋសម្រេចចិត្តជឿជាក់បោះឆ្នោតជូន ក្នុងបេសកម្មភាពអនុវត្តនូវកិច្ចការងារប្រទេសស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ខ្លួន។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពញុះញង់ធ្វើឱ្យច្របូកច្របល់ដែលជាចេតនាបង្កអស្ថេរភាពសង្គម និងបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបន្តថា ដើម្បីចូលរួមបំពេញកាត្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម និងជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលខ្លួនពេញចិត្ត សូមប្រជាពលរដ្ឋត្រូវបន្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។ ក្នុងនោះប្រជាពលរដ្ឋ មានអត្តសញ្ញាណបណ្ណហួសសុពលភាព ក្នុងឆ្នាំ២០២២ ឬហួសសុពលភាពនៅឆ្នាំ២០២៣ ត្រូវរស់រាន់ទៅថតឡើងវិញ នៅតាមទីតាំងប៉ុស្តិ៍នគរបាល ឬអធិការរដ្ឋាននគរបាលក្រុងស្រុក ដែលជិតបំផុតឱ្យបានរស់រាន់គ្រប់ៗគ្នា។

លើសពីនេះ លោក ឡុង ផល បានកោតសសើរខ្ពស់ដល់ក្រុមការងារ ជាពិសេសរដ្ឋបាលស្រុកស្ទោង ដែលមានភាពម្ចាស់ការក្នុងការដឹកនាំមូលដ្ឋានឱ្យមានការរីកចម្រើន ជាមួយនឹងសមិទ្ធផលច្រើនស្អេកស្កះដូចជា ថ្នល់កៅស៊ូ ផ្លូវបេតុង សូឡា ក៏ដូចជាសហការជាមួយរាជរដ្ឋាភិបាលកម្ពជា ក្នុងការសម្រួលការកាត់ឆ្វៀលដីនៅតំបន់២ និងតំបន់៣ ជូនប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផលឡើងវិញតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឈាង មករា


-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច