Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដ ០៣​ នាក់ទៀត ជាពលករមកពីថៃ

បានផុស

នៅ

ក្រសួង​សុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពលករ​ខ្មែរ​ដែលត្រឡប់មក​ពី​ថៃ​ ចំនួន០៣នាក់​ទៀត​​ បានឆ្លង​ជំងឺ​​កូវីដ ១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ កើន​ដល់​ ៦៩ ​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​ មករា ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញផ្សាយនៅថ្ងៃអាទិត្យទី ១៧ ខែ ​មករា​ នេះ​ថា ករណី​វិជ្ជមាន​ថ្មីសរុបចំនួន ០៣ នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ មាន​ស្ត្រី ២នាក់ បុរស១នាក់ មានមួយចំនួន ឆ្លង​កាត់​ព្រំំដែន​ក្រុងប៉ោយប៉ែត និងខេត្តឧត្តមានជ័យ មានមួយចំនួនបានមកដល់កម្ពុជា តាំង​ពីថ្ងៃទី ១២ ខែ មករា និង​មួយ​ចំនួន មក​ដល់កម្ពុជានៅថ្ងៃទី ១៥ ខែមករា កន្លងទៅថ្មីៗនេះ។

ក្រសួង​បញ្ជាក់​ដែរ​ថា ក្រសួង​ក៏​បាន​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន ០៣ នាក់ បាន​ជា​សះស្បើយ​ផង​ដែរ។

គិតត្រឹមថ្ងៃទី ១៧ មករា នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង ដល់ ៤៣៩ ករណី ដែល​មាន​អ្នកកំពុង​សម្រាក​ព្យាបាល​ចំនួន ៥៤ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖មេឃខៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម