ព័ត៌មានជាតិ
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាលើ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០”
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ បានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០”។
ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាផែនការសកម្មភាពរយៈ ១០ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០៣០ ជាផែនការជាតិលើកទី ២ បន្តពីផែនការជាតិលើកទី ១ ឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ដែលបានអនុវត្តរួចកន្លងមក។ ផែនការនេះ ក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកលរបស់អង្គការសហប្រជាជាតិ ផ្អែកតាមច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។
ផែនការនេះមានគោលបំណង កាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០៣០ ដោយផ្តោតលើគោលដៅសំខាន់ចំនួន ២ គឺទី១. កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២. បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកតាមសសរស្ដម្ភចំនួន ៦។
យុទ្ធសាស្ត្ររបស់ផែនការជាតិនេះ ត្រូវបានកំណត់អនុវត្តលើគោលដៅជាក់លាក់គឺ ខេត្តមានអត្រាអ្នកស្លាប់ និងអ្នករបួសខ្ពស់សរុបចំនួន ១៦រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។
យុទ្ធសាស្ត្រនេះមាន ៦សសរស្តម្ភ ក្នុងនោះ សសរស្ដម្ភចំនួន ៥ ស្របតាមផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងសសរស្តម្ភចំនួន ១ (សសរស្ដម្ភទី២) ផ្អែកតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា។ សសរស្តម្ភទាំង ៦ មានដូចខាងក្រោម៖
– ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
– ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
– ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
– ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់
– ពង្រឹងប្រសិទ្ធភាពនៃសេវាសង្រ្កោះបឋម និងសង្រ្គោះបន្ទាន់
– ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត
ផែនការជាតិនេះ មានប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាយន្តការដើម្បីផ្ដល់ព័ត៌មានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការជាតិទសវត្យសកម្មភាពចរាចរណ៍ផ្លូវគោក និងការប្រែប្រួលនៃគោលដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពិនិត្យទៅលើការអនុវត្តសកម្មភាពការងារ និងការបង្កើតនូវគោលការណ៍ជាក់លាក់ ដើម្បីតាមដាន និងវាយតម្លៃលើការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការពាក់មួកសុវត្ថិភាព និងការពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ