ព័ត៌មានជាតិ
ផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់សុភមិត្រ ចាប់ផ្តើមសាងសង់ស្របគម្រោងស្ពានឆ្លងទន្លេទៅឡាវ
បើតាមការបញ្ជាក់ពីអភិបាលខេត្តព្រះវិហារ ការសាងសង់ផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់សុភមិត្រអាចនឹងធ្វើឡើងស្របនឹងគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅប្រទេសឡាវ។
លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឆ្លើយសំនួររបស់កម្ពុជាថ្មីក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារកាលពីសប្តាហ៍មុនថា ការស្ថាបនាផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់សុភមិត្រ អាចធ្វើភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានតែម្តង។

»ថ្មីៗនេះខ្ញុំក៏បានធ្វើណើរទៅទីនោះម្តងដែរ ឃើញថាបច្ចុប្បន្ននៅជាផ្លូវដីនៅឡើយ»។ គម្រោងអាចចាក់ជាកៅស៊ូយ៉ាងណា អាចនឹងធ្វើឡើងស្របគ្នាជាមួយគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅខេត្តចំប៉ាសាក់ប្រទេសឡាវ»។
ទាក់ទងការសាងសង់ស្ពានឆ្លងទន្លេភ្ជាប់ពីកំពង់ស្រឡៅទៅខេត្តចំប៉ាសាក់ប្រទេសឡាវ នឹងចាប់ផ្តើមនៅពេលណា? លោកអភិបាលខេត្តបានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ចេញជាគោលការណ៍រួចហើយក្នុងកម្រិតបច្ចេកទេស តែមិនទាន់សម្រេច ១០០% នោះទេ។

បន្ថែមពីនេះ បើតាមលោកអភិបាលខេត្ត ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានចុះអនុស្សារណៈលើការចរចាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញឲ្យមានការបើកច្រកទ្វារព្រំដែនឲ្យបានច្រើនថែមទៀតលើខ្សែបន្ទាត់ព្រំដែនជាង ១៤០ គីឡូម៉ែត្រ។
ទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត ស្ថិតនៅជាប់ខេត្តចំនួនពីររបស់កម្ពុជា និងខេត្តចំប៉ាសាក់របស់ឡាវ។ មានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឬឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ ព្រំប្រទល់ជាប់គ្នារវាងខេត្តស្ទឹងត្រែង និងព្រះវិហារ និងជាមួយខេត្តចំប៉ាសាក់ប្រទេសឡាវ។

សម្រាប់ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ព្រះនិម្មិត អ្នកទេសចរអាចធ្វើដំណើរពីខេត្តព្រះវិហារតាមផ្លូវជាតិលេខ ៩ ទៅកើតដល់ហួសសាលាស្រុកឆែប ក្នុងឃុំឆែប ២ រួចបត់ទៅជើងផ្លូវខេត្ត (ក្រាលគ្រួស) ពុះទ្រូងព្រៃព្រះរកាទៅជើងដល់ឃុំកំពង់ស្រឡៅ ១ បត់ទៅកើតនិងអគ្នេយ៍វិញចម្ងាយ ៨០គម ពីសាលាស្រុកឆែប និងពីខេត្តស្ទឹងត្រែងតាមផ្លូវជាតិលេខ ៩ នេះដែរ ទៅលិចដល់ភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់រួចបត់ទៅជើងតាមផ្លូវខេត្តក្រាលគ្រួសចម្ងាយ ៣៧ គម នឹងទៅដល់រមណីយដ្ឋានដ៏ស្រស់ត្រកាលក្បែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
នៅទីនោះក្រៅមានការបម្រើសេវាពីបងប្អូនក្នុងសហគមន៍ ក៏មានការវិនិយោគដោយក្រុមហ៊ុនបរទេសមួយបើកជារីសតសម្រាប់ភ្ញៀវស្នាក់នៅនិងកម្សាន្តផងដែរ៕



-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល