ព័ត៌មានជាតិ
គ.ជ.ប ចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ដ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី ១២ ខែកក្កដា និងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ។
បើតាម គ.ជ.ប សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួម សង្កេតមើលការបោះឆ្នោតនេះ ត្រូវមកដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្ស នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី ៩)។ គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិមានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័រ គ.ជ.ប (www.nec.gov.kh/khmer/content/6536) “1
អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងទទួលបានបណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) មានសិទ្ធិ សង្កេតមើលដំណើរការបោះឆ្នោតនៅរាជធានី ខេត្តដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ ជាតិនៃរាជធានី ខេត្តនោះតែប៉ុណ្ណោះ។
ដោយឡែក អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអនុញ្ញាត ជាផ្លូវការ និងទទួលបានបណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប មានសិទ្ធិសង្កេតមើល ដំណើរការបោះឆ្នោតទាំងមូល ឬតាមដំណាក់កាល និងគ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដដែល។
គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដើម្បីជំរុញដល់ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនិតិវិធីសម្រាប់ ការបោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់