Connect with us

ព័ត៌មានជាតិ

​ត្រឹម ៥ ឆ្នាំ ខេត្តបន្ទាយមានជ័យ​ទទួល​ពាន​រង្វាន់​ ៤​ ផ្សេង​គ្នា​ពី​ក្រៅ​ប្រទេស​

បានផុស

នៅ

ក្រៅពីមាន​សក្តានុពល​លើវិស័យនានាដូចជា កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យអប់រំ និងជាច្រើនទៀត ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ក៏មានសក្តានុពល អាចចូលរួមប្រកួតប្រជែង​ជាមួយបណ្តាប្រទេសមួយចំនួនក្នុងនោះ ខេត្តបន្ទាយមានជ័យ អាចបាន​ទទួល​ពាន់​រង្វាន់​ពី​ក្រៅ​ប្រទេស​​ចំនួន ​៤ ​ដូច​ជា​ប្រទេស​វៀតណាម, អាល្លឺម៉ង់, ព្រុយណេ ជា​ដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​ ក៏​ដូច​ជារដ្ឋបាល​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ ​អនុវត្ត​តាមគោល​ការណ៍​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​ បាន​ជួយលើកមុខមាត់ខេត្ត និងមាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់។

មិនតែប៉ុណ្ណោះ តាមរយៈការប្រឡង​​ប្រកួតប្រជែង​ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញនូវសមិទ្ធផលដែល​ខេត្តសម្រេចបាន ខេត្តបន្ទាយមានជ័យ ​បានទទួល​​​ពាន់​រង្វាន់​ មកពីក្រៅ​ប្រទេស​​ចំនួន ​៤ផ្សេងគ្នា និង​ពានរង្វាន់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ផង​ដែរ។

ជា​រួម ពាន់​រង្វាន់​ក្រៅ​ប្រទេស​​ទាំង ​៤ ដែល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទទួល​បាន​រួម​មាន៖

-​ ទី១ ពាន​រង្វាន់​ទេសចរណ៍​ប្រកប​ដោយ និរន្តរ​ភាព​អាស៊ាន​ឆ្នាំ​២០២០ នៅ​ប្រទេស​វៀតណាម

-​ ទី២ TO DO Award Contest ទេសចរណ៍​ទំនួល​ខុស​ត្រូវ សង្គម​ឆ្នាំ​២០២០ នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ឆ្នាំ២០២១

-​ ទី៣ ពាន​រង្វាន់​ស្តង់ដារ​ទេសចរណ៍​ផ្អែក​លើ​សហគមន៍​អាស៊ាន ឆ្នាំ​២០១៩-២០២១ នៅ​ប្រទេស​ព្រុយណេ

-​ ទី៤ ជយ​លាភី​ផ្ទះ​ស្នាក់​អាស៊ាន ឃឿន ស្រីមុំ ស្តង់ដារ​ឆ្នាំ ២០១៩- ២០២១ ប្រទេស​វៀតណាម

ក្រៅ​ពី​ពាន់​រង្វាន់​ក្រៅ​ប្រទេស កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ខេត្ត​បន្ទាយ​មានជ័យ​ក៏​បានទទួល​​ពាន់​រង្វាន់​ក្នុង​ប្រទេស​តាម​រយៈ​ការ​ចូល​រួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត និង​ទី​ក្រុង​ឆ្លាតវៃ​ ដូច​ជា៖

  • ចលនា​ប្រលង​ប្រណាំង បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី២ ក្នុង​ឆ្នាំ២០២០ (ចំណត​រថយន្ត​ស៊ូជីង) ទទួល​បាន​ស្នាម​ញញឹម ៣
  • រមណីយដ្ឋាន​សួន​ស្នេហ៍​ជនបទ ទទួល​បាន​ស្នាម​ញញឹម ៣
  • រមណីយដ្ឋាន​ប្រាសាទ​បន្ទាយ​ឆ្មារ ទទួល​បាន​ស្នាមញញឹម ៣
  • សួន​មានជ័យ​ ទទួល​បាន​ស្នាម​ញញឹម២
  • ការ​ប្រលង​ប្រណាំង​សហគមន៍​ទេសចរណ៍ ល្អ​បំផុត​ខេត្ត ទទួល​បាន​ជ័យ​លាភី ៣​ ឆ្នាំ​ជាប់​គ្នា ( ឆ្នាំ២០១៧-២០២០ )
  • ការ​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​លើក​ទី២ ឆ្នាំ២០២១ ក្រុង​ចំនួន២ ដែល​បាន​ជាប់​ជ័យ លាភី ទទួល​បាន​ផ្កា​រំដួល ២ទង​គឺ ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត
  • ការ​ប្រលង​ប្រណាំង​ទីក្រុង ស្អាត​លើក​ទី៣ ឆ្នាំ​២០២២ ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត បាន​ទទួល​ជ័យ​លាភី​ផ្ការំដួល ២ទង នៅ​ក្រសួងទេសចរណ៍ រាជ​ធានី​ភ្នំពេញ
  • ពានរង្វាន់​សហគមន៍​ទេសចរណ៍​ឆ្នើម​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ និង​ពាន​រង្វាន់​ជ័យ​លាភី​មាស​ប្រចាំ​ឆ្នាំ២០២២ ផ្នែក​អារាម​មេត្រី​ភាព​​បរិស្ថាន​(វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (ខ្ពស់) ស្រុក​ព្រះនេត្រព្រះ នៅ​ក្រសួង​បរិស្ថាន​រាជ​ធានី​ភ្នំពេញ។

គួរ​រំលឹក​ផង​ថា ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​ចំណោម​រាជ​​ធានី​ខេត្ត​ទាំង ២៥​ទូទាំង​ប្រទេស​ និង​មាន​ព្រំប្រទល់​​ខាង​កើត​ទល់​នឹង​ខេត្ត​សៀមរាប ខាង​លិច​ទល់​នឹងព្រះ​រាជាណាចក្រថៃ លាត​សន្ធឹង​ប្រវែង​ ១៥៣គីឡូ​ម៉ែត្រ ជាប់​នឹង​ខេត្ត​ស្រះ​កែវ និង​ខេត្ត​បូរីរ៉ាំ ខាង​ជើង​ទល់​នឹង ខេត្ត​ឧត្តរ​មានជ័យ ខាង​ត្បូង​ទល់​ នឹង​ខេត្ត​បាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម