ព័ត៌មានជាតិ
សម្តេចតេជោ ប្រកាសចាក់វ៉ាក់សាំងពីចិនមុនគេ ឲ្យពលរដ្ឋទុកចិត្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសនៅលើផេករបស់សម្តេច នឹងទទួលការចាក់វ៉ាក់សាំងមុនគេ ដើម្បីបង្កើតជំនឿចិត្តដល់ពលរដ្ឋកម្ពុជា។
សម្តេចបានបញ្ជាក់ថា ពីរថ្ងៃមុននេះ សម្តេចបានជម្រាបជូនជនរួមជាតិ កម្ពុជានឹងទទួលបានវ៉ាក់សាំង ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេចនឹងចាក់វ៉ាក់សាំងលើកទីមួយនិងមុនគេតែម្តង។

សម្តេចគូសបញ្ជាក់ថា សម្តេចតែងតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា រាប់សិបឆ្នាំមកហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី ១៥ ខែមករានេះ បានថ្លែងសារថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់សាំងកូវីដ១៩ ចំនួន១ លានដូស ពីសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ មានប្រសាសន៍ថា រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។
ក្រៅពីប្រទេសកម្ពុជា ដែលនឹងប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយចិន ប្រទេសអាស៊ានមួយចំនួនទៀតក៏ទទួលយកវា៉ក់សាំងរបស់ចិនដែរ។ ដូចជាឥណ្ឌូណេស៊ី ជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទី ៤ ប្រធានាធិបតីឥណ្ឌូណេស៊ី បានទទួលចាក់វ៉ាក់សាំងពីប្រទេសចិនមុនគេ។ ម៉ាឡេស៊ី និងប្រទេសហ្វីលីពិន ក៏គ្រោងប្រើប្រាស់វ៉ាក់សាំរបស់ចិនដែរក្នុងតំបន់អាស៊ាន។
ប្រទេសនៅអាហ្វ្រិកនិងមជ្ឈិមបូព៌ាដូចជា អេហ្សីប និងនៅអាមេរិកឡាទីន ក៏ចាប់ផ្តើមចាក់វ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនដល់ពលរដ្ឋរបស់ខ្លួនដែរ។
បើតាមប្រមុខរដ្ឋាភិបាល មិនអាចរង់ចាំតទៅទៀត ដោយសារភាពចាំបាច់ការពារសុខភាពប្រជាពលរដ្ឋ ដោយសារមានការឆ្លងប៉ុន្មានថ្ងៃនេះ ភាគច្រើនជាពលករចេញពីប្រទេសថៃដែលនៅជិតខាង។
ដោយសារការប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រទេសមួយចំនួនទៀតមិនតិចជាង ១០ ប្រទេស និងលក្ខខណ្ឌការរក្សាទុកសមស្របស្ថានភាពប្រទេសកម្ពុជា។ នេះជាមូលហេតុដែលកម្ពុជាសម្រេចនឹងប្រើប្រាស់វ៉ាក់សាំងរបស់ចិន។

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ