ព័ត៌មានជាតិ
ក្រុងតាខ្មៅមានមជ្ឈមណ្ឌលវិជ្ជាជីវៈមួយកន្លែង ផ្តល់ពលរដ្ឋមានជំនាញមួយប្រចាំជីវិត
ពាក់ព័ន្ធទៅហ្នឹងវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកកម្ពស់ជំនាញពលរដ្ឋឱ្យមានចំណេះជំនាញច្បាស់លាស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឱ្យដឹងថា ក្រុងតាខ្មៅមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមាន ៧ ជំនាញផ្សេងគ្នា ដល់សិស្សសិក្សា។

លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ផ្អែកលើវិស័យការងារ ខេត្តកណ្តាលហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ មិនថាតែកំណើនសេដ្ឋកិច្ច ជាក់ស្តែងវិស័យវិនិយោគក៏ដូចជាវិស័យមួយចំនួនទៀតជាបន្តបន្ទាប់។
ដើម្បីអាចជំរុញនិងបំប៉នសមត្ថភាពពលរដ្ឋឱ្យមានការងារធ្វើសមរម្យ រដ្ឋបាលខេត្តបានខិតខំអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សំដៅជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងខេត្តឱ្យមានលក្ខណៈល្អប្រសើរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីឱ្យពលរដ្ឋម្នាក់ៗអាចមានជំនាញប្រចាំជីវិតសម្រាប់ប្រកបមុខរបរ អាចតម្រង់ទិស ក្នុងការចូលប្រលូកវិស័យការងារបាន ខេត្តកណ្តាលមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមួយកន្លែង ដែលបានបណ្ដុះបណ្ដាលលើ ៧ជំនាញ ផ្សេងគ្នា រួមមាន ជំនាញអគ្គិសនី, បរិក្ខារម៉ាស៊ីនត្រជាក់, សំណង់ស៊ីវិល, ព័ត៌មានវិទ្យា, ជំនាញជួសជុលរថយន្ត, ជំនាញបសុពេទ្យ និងជំនាញភាសាអង់គ្លេសជាដើម។
គិតមកទល់ពេលនេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មានសិស្សបញ្ចប់ការសិក្សាប្រមាណ ២៣០នាក់ ក្នុងនោះស្រី ៤៤នាក់។ ដោយឡែក ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ មជ្ឈមណ្ឌលកំពុងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ២៤៤នាក់ ស្រី ៦៥នាក់ ដែលសិក្សារយៈពេលពីរឆ្នាំ។

តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខាងលើ រដ្ឋបាលខេត្តក៏នឹងរំពឹងដែរថា អាចជួយលើកកម្ពស់ចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់របស់ពលរដ្ឋ ពិសេសសេចក្ដីថ្លៃថ្នូរ ក៏ដូចជាបង្កើនកម្លាំងពលកម្ម ធនធានមនុស្សឱ្យមានលក្ខណៈអាចប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និងធានាបានថាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល