Connect with us

ព័ត៌មានជាតិ

ប្រធានសមាគមអំពាវនាវពលរដ្ឋខ្មែរគាំទ្រសាច់ជ្រូកចិញ្ចឹមក្នុងស្រុកចៀសវាងប្រើសាច់បង្កកនាំឱ្យប៉ះពាល់សុខភាព

បានផុស

នៅ

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ស្ថានភាពទីផ្សារជ្រូកនៅកម្ពុជា នាពេលបច្ចុប្បន្ន មិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារការចិញ្ចឹមលើសតម្រូវការ បណ្តាលឱ្យសល់ ធ្វើឱ្យអ្នកចិញ្ចឹមត្អូញត្អែរពីការខាតបង់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលរដូវនេះ មានកម្មវិធីច្រើន លោក ស៊្រុន ពៅ បានអំពាវនាវដល់ពលរដ្ឋដែលមានពិធីការ បុណ្យ និងម្ចាស់ភោជនីយដ្ឋាន ជួយផ្គត់ផ្គង់សាច់ជ្រូក ដែលចិញ្ចឹមក្នុងស្រុក មានគុណភាពល្អ ដើម្បីរួមចំណែកជួយ​ទីផ្សារសម្រាប់កសិករ និងអ្នកចិញ្ចឹម។

ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ចំណីអាហារនៅតាមកម្មវិធីការបុណ្យ និងភោជនីយដ្ឋាន មានសារៈសំខាន់ សូមកុំប្រើប្រាស់សាច់ដែលគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកបានបញ្ជាក់ដូច្នេះថា« ផលិតផលក្នុងស្រុកយើងធ្វើបានហើយលក់អត់ដាច់ ដោយសារផលិតផលយើងផលិតថ្លៃ រីឯរបស់នាំចូល(សាច់បង្កក) អត់ស្តង់ដារ ​របស់ដែលគេទុកចោល យើងយកមកលក់ឱ្យប្រជាពលរដ្ឋ យកមកធ្វើចំណីអាហារ និងប្រើប្រាស់នៅក្នុងពិធីបុណ្យការផ្សេងៗ»។

បើតាមលោក ស៊ុ្រន ពៅ កន្លងមកសមាគមបានពិនិត្យឃើញថា មានការនាំចូលសាច់បង្កកខូចគុណភាព ដោយត្រូវបានសមាគមឃាត់ទុក និងកម្ទេចចោលជាបន្តបន្ទាប់។ លោកថា « សូមម្ចាស់ដើមបុណ្យ ម្ចាស់ដើមការ មេត្តាជួយមើលចុងភៅ កុំឱ្យគាត់ទៅទិញយកសាច់ដែលគេចោល ឬមិនត្រឹមត្រូវយកមកស្លឱ្យភ្ញៀវហូប ដើម្បីចំណេញ នាំឱ្យខូសសុខភាពអ្នកបរិភោគ»។

មិនពិបាកមើលនោះទេ ផលិតផលក្នុងស្រុកដូចជា ជ្រូក មាន់ ទា មានសាច់ទន់ស្រស់ ខុសពីសាច់ក្លាសេ មានសភាពរឹង តែបើទន់ ក៏ទន់ស្លេក និងខ្មៅ។ នេះជាការពន្យល់របស់លោក ស៊្រុន ពៅ។

លោកលើកឡើងថា សាច់ជ្រូកមានសារៈសំខាន់ណាស់ ក្នុងវិស័យចំណីអាហារនៅកម្ពុជា។ លោកថា ទោះជាអ្នកខ្សត់​ខ្សោយយ៉ាងណា ក៏អាចមានលទ្ធភាពទិញសាច់ជ្រូកបរិភោគបានដែរ។​

ដោយសារការចិញ្ចឹមជ្រូកនៅកម្ពុជាច្រើនហូរហៀ ធ្វើឱ្យមានកំណើនលើសតម្រូវការទីផ្សារ រហូតដល់មានការនាំចេញ​ទៅប្រទេសជិតខាងថែមទៀត។ ​​ប៉ុន្តែកំណើននៃការនាំចេញនេះ មានចំនួនតិចតួចប៉ុណ្ណោះ។ ប្រធានសមាគមអ្នក​ចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ជ្រូករស់លក់បានតម្លៃ ៨០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតអស់ប្រហែល ៥០ដុល្លារ ក្នុងជ្រូកមួយក្បាល។ លោកថា ការខាតបង់នេះ ដោយសារវត្ថុ​ធាតុដើម ដូចជា ចំណីឡើងថ្លៃ រួមផ្សំនឹងវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យតម្លៃជ្រូកលើទីផ្សារធ្លាក់ចុះ នាំការចិញ្ចឹមរបស់ពលរដ្ឋ​សល់ច្រើនលើសតម្រូវការ។

ទាក់ទិននឹងការនាំចូលសាច់បង្កក កន្លងមកគេសង្កេតឃើញថា មន្រ្តីពាក់ព័ន្ធតែងតែធ្វើការបង្រ្កាបជាហូរហែ ប៉ុន្តែ​បញ្ហានេះ នៅតែមិនទាន់បញ្ចប់នៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ២១ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម