ព័ត៌មានជាតិ
វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកទឹកចិត្ត បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីនិរន្តរភាពសេដ្ឋកិច្ច-សង្គម
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីសុខាភិបាល អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន ដេីម្បីរក្សាបាននិរន្តរភាពនៃដំណេីរការសេដ្ឋកិច្ច-សង្គម ជម្រុញកំណេីនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ការលេីកឡេីងបែបនេះ ខណៈលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខេត្តចំនួន០៣ រួមមានខេត្តបន្ទាយមានជ័យ ដែលមានទីតាំង សាកលវិទ្យាល័យជាតិមានជ័យ រោងចក្រ ធី ខេ ហ្កាមេន ផ្សារមង្គលបូរី, ខេត្តប៉ៃលិន មានដូចជា កាស៊ីណូម្កុដពេជ្រ កាស៊ីណូហ្គ្រែន វិទ្យាល័យទេពនិមិត្ត និងខេត្តបាត់ដំបង រួមមានទីតាំងដូចជា អនុវិទ្យាល័យស្វាយស ផ្សារណាត់ មណ្ឌលសុខភាពជ្រៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់មន្ត្រីសុខាភិបាលអាជ្ញារធរ និងមន្ត្រីពាក់ព័ន្ធដើម្បីបន្តការខិតខំប្រឹងប្រែងអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានភាពរឹងមាំ ដែលជាមូលហេតុធ្វើឱ្យលំហនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែរួមតូចទៅៗ រហូតដល់គ្មានប្រឡោះសម្រាប់វីរុសកូវីដ-១៩ ផ្ទុះឡេីងវិញ។ ក្រុមវ័យចាស់ ស្រ្តីមានផ្ទៃពោះ អ្នកដែលមានជំងឺប្រចាំកាយ និងបុគ្គលដែលមានភាពស៊ាំចុះខ្សោយ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន និងត្រូវទទួលបានការផ្តល់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ចំនួនដូសផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ក្នុងនាមក្រសួងសុខាភិបាល បានកោតសរសើរ មន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះលទ្ធផលការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងប្រទេសកម្ពុជាបានជោគជ័យ រហូតបានបេីកដំណេីរការប្រទេសឡេីងវិញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

បន្ថែមលើនេះ លោកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពោល គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែល្អប្រសេីរឡេីងៗ ក្នុងទិសដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាពសុខភាពធារណៈ ការពារមិនឱ្យមានការផ្ទុះឡេីងវិញនូវការឆ្លងរាលដាលវីរុសកូវីដ-១៩ ដូចដែលយេីងកំពុងទទួលបានការរស់នៅជាធម្មតាក្នុងប្រក្រតីភាពថ្មីនាពេលសព្វថ្ងៃ។

ថ្វីត្បិតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជានាពេលបច្ចុប្បន្ន អាចគ្រប់គ្រងស្ថានភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ព្រមទាំងអាចបើកដំណេីរការសង្គម និងសេដ្ឋកិច្ចបានយ៉ាងពេញលេញឡើងវិញ តែយេីងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន និងសូមកុំជឿតាមការផ្សាយព័ត៌មានមិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ-១៩ ឬការបកប្រែមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសេចក្តីណែនាំនានានៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះ។

យេីងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពនូវការការពារខ្លួនពីជំងឺនានា ក្នុងនោះក៏មានជំងឺកូវីដ-១៩ ផងដែរ ដ្បិតការងារការពារសុខភាព គឺជាការទទួលខុសត្រូវ និងត្រូវមានការចូលរួមពីបុគ្គល ពីក្រុមគ្រួសារ និងពីសហគមន៍ ពិសេសការចូលរួមក្នុងការផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវលេីការការពារសុខភាព និងលេីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានមិនត្រឹមត្រូវ ឫព័ត៌មានប្រឌិតណាមួយ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណៈ ដែលយេីងទាំងអស់គ្នាត្រូវតែនាំគ្នាចៀសវាង និងរួមគ្នាបំបាត់នូវទង្វេីអសកម្មបែបនេះ ដេីម្បីសេចក្តីសុខ សន្តិសុខ និងសុវត្ថិភាពសុខភាពសាធារណៈ និងការរស់នៅជាប្រក្រតីធម្មតារបស់យេីងទាំងអស់គ្នា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ