Connect with us

ព័ត៌មានជាតិ

ក្រោយ​ឃើញ​ព័ត៌មាន​​ចុះ​ថាមាន​ល្បែង​ស៊ីសង​ជល់​មាន់​នៅជិត​ប៉ុស្តិ៍នគរបាល​ថ្លាត​​ កម្លាំង​អធិការដ្ឋាន​ចុះ​ត្រួត​ពិនិត្យ​ភ្លាមៗ

បានផុស

នៅ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី លោក ឧត្ដមសេនីយ៍ទោ ហួត សុ ធី ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាទៅកម្លាំង​អធិការដ្ឋាននគរបាល ស្រុក​អន្លង់វែង  ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៉ីម វណ្ណៈ ឋានៈ​អធិការ​នគរបាល​ស្រុក​អន្លង់វែង បានចុះត្រួតពិនិត្យ​ដល់​កន្លែង ដែល​សារព័ត៌មាន  បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០២១ ថា  ចំណុច​ផ្ទះ​ឈ្មោះ​ពេជ្រ ហ៊ួត ភេទប្រុសអាយុ៥៦ឆ្នាំស្ថិតនៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុក​អន្លង់វែង  ខេត្ត ឧត្តរមានជ័យ   មិនឃើញមានកន្លែងជល់មាន់ភ្នាល់ដាក់លុយដូចសារព័ត៌មានចុះផ្សាយនោះទេ  គឺមានតែកន្លែងចិញ្ចឹមមាន់និងបង្កាត់ពូជមាន់ជល់ សម្រាប់លក់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់ថា កន្លែងជល់មាន់នេះធ្លាប់សមត្ថកិច្ចបង្ក្រាបម្ដងរួចហើយ ដែលកាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០។

លោកស្នងការនគរបាលខេត្ត សូមអរគុណ​ច្រើនចំពោះការផ្ដល់ពត៌មាន និងត្រៀម​សហការ​ជានិច្ច ដើម្បី​លុប​បំបាត់​ឲ្យ​អស់នូវបទល្មើស៕

អត្ថបទ៖ចាន់ ធី

ចុចអាន៖សម្តេច​តេជោ ឧបត្ថម្ភ​ដល់​ពលករ ត្រឡប់​មកពី​ថៃ ដែល​មាន​ជំងឺនិង​ស្ត្រី​សម្រាល​កូន​នៅ​តាម​មន្ទីរពេទ្យ

ចុចអាន៖រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម