Connect with us

ព័ត៌មានជាតិ

នៅសល់​មិន​ដល់​កន្លះ​ខែ​ទៀត​ទេ ​អង្គរ​សង្ក្រាន្ត​មកដល់​ហើយ តោះ​ទៅលេង​សៀមរាប​ទាំងអស់​គ្នា

បានផុស

នៅ

សៀម​រា​ប ៖ លោក ឡុង កុសល អ្នក​នាំពា​ក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ភូមិ​បេតិកភណ្ឌ​វប្បធម៌ កំពុង​លេច​រូបរាង​ជា​បណ្តើរៗ​ហើយ ត្រៀម​បង្ហាញ​នូវ​បេតិកភណ្ឌ​រូបី និង​អរូបី​ជាច្រើន​ទម្រង់ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក​បន្ថែមទៀត​ថា ​មាន​ទីតាំងនៅ​ខាងជើង​ស្ពាន​ហាល​ជាប់​នឹង​ច្រាំង​ក​សិ​ន្ទុ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ដើម្បី​ត្រៀម​បង្ហាញ​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពី​បេតិកភណ្ឌ​រូបី និង​អរូបី ជាច្រើន​ទម្រង់ មាន​ឈ្មោះថា ភូមិ​បេតិកភណ្ឌ​វប្បធម៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិ​បេតិកភណ្ឌ​វប្បធម៌ ជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ទាំង​៤៤ នៃ​ព្រឹ​ត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​។ សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នឹង​បាន​ស្វែងយល់​កាន់​តែ​ច្បាស់​បន្ថែមទៀត​អំពី​បេតិកភណ្ឌ​រូបី ដូចជា​បច្ចេកទេស​រំលីង​ថ្ម ការ​រំកិល​ថ្ម ការងារ​ជួសជុល​ថ្ម និង​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​។ រីឯ​បេតិកភណ្ឌ​អរូបី មាន​បង្ហាញ​អំពី​របៀប​ចារសាស្ត្រា​ស្លឹករឹត​។

ក្រៅពីនោះ​ក៏មាន​បង្ហាញ​សិល្បៈ​ស្មូន​ភាជន៍ ការ​ដាប់​ស្បែក ការ​ផ្តិត​សិលា​ចារិក ឬ​ប្រថាប់​រូប ការប្រគំ​តន្ត្រី​របស់​អ្នកភូមិ​ត្បែង លេងល្បែង​ប្រជាប្រិយ​ខ្មែរ រួមទាំង​ការតាំង​បង្ហាញ​សមិទ្ធផល​ការងារ​៣០​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៃ​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខួប​១០​ឆ្នាំ ក្រោម​ប្រធានបទ ក្ដី​ស្រមៃ និង​សង្ឃឹម ដែល​នឹង​ធ្វើឡើង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៣ ខាងមុខនេះ សូម​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត និង​ស្វែងយល់​ឱ្យបាន​ច្រើន​កុះករ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម