Connect with us

ព័ត៌មានជាតិ

សហគ្រិនកម្ពុជា មានឱកាសជួបអ្នកវិនិយោគិនធំៗ​នៅក្នុងពិព័រណ៍​ចិន-អាស៊ាន

បានផុស

នៅ

ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិតចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ​ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ ដែលកំពុង​ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការរៀបចំ ចូលរួមពិព័រណ៍​ចិន-អាស៊ាន ចំនួន១៩ លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈ​កម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅ​រៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិតចិន។

ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិក អាស៊ាន​ និង​ប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៃការបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច ​របស់ប្រទេសចិន និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធ​សាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន​-អាស៊ាន និងជាខួបគម្រប់​២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។ គណៈកម្មការរៀបចំ​ពិព័រណ៍បាន​អញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំ​ប្រតិភូពាណិជ្ជកម្ម ដែលមានរួមមាន​អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួម​ដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ច និងវិនិយោគ ចិន-អាស៊ានជាដើម។

ដើម្បីស្តារ និងជំរុញសកម្មភាព​ពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម​ក្នុងនាម​ដៃគូសហការរៀបចំ សូម​​​អញ្ជើញ​​ធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែល​មាន​បំណងតភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន សូមចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ និង​ព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើនកុះករ។

បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នឹងចាប់ទទួលពាក្យសុំចូលរួមចាប់ថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជាកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

ព័ត៌មានជាតិ៤៦ នាទីutes មុន

ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សន្តិសុខសង្គម៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម