ព័ត៌មានជាតិ
អភិបាលខេត្តកំពត អំពាវនាវបុគ្គលិក កម្មករ កម្មការនីរោងចក្រ និងប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនី រោងចក្រឃីមីហ្គាមែន និងរោងចក្រJIA ដែលស្ថិតនៅក្នុងភូមិរលួស សង្កាត់បឹងទូកក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

លោក ម៉ៅ ធនិន បានអំពាវនាវដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រអ្នកដែលខិតខំស្វះស្វែងរកសន្តិភាព ផ្តល់ភាពសុខដុមរមនាជូនជាតិជូនប្រជាជនបន្តទៀត។
លោកអភិបាលអភិខេត្តបានកោតសរសើរដល់បុគ្គលិក កម្មករ កម្មការនីរោងចក្រទាំងអស់ ដែលបានធ្វើជាគំរូល្អ តាមរយៈបំពេញកិច្ចការងារ គោរពតាមលក្ខខន្តិកៈការងារ និងបទបញ្ជាផ្ទៃក្នុងផ្សេងៗ របស់រោងចក្របានល្អនាពេលកន្លងមក។

ទន្ទឹមនឹងនេះលោកអភិបាលខេត្តក៏បានស្នើដល់បុគ្គលិក និងកម្មករ កម្មការនីរោងចក្រទាំងអស់បន្តរក្សាភាពល្អប្រសើរនេះតទៅទៀត ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកកាន់តែច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសទទួលបានការងារកាន់តែច្រើនបន្ថែមទៀតផងដែរ។

បើយោងតាមរបាយការណ៍របស់លោក អុឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បុគ្គលិក កម្មករ កម្មការនី នៅក្នុងខេត្តកំពត ទទួលបាននូវការការពារសិទ្ធិ និងការគាំពារផ្សេងៗ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក ក៏មិនធ្លាប់ដែលមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ចុងក្រោយទីបញ្ចប់ការសំណេះសំណាល និងសួរសុខរួចមក ឯកឧត្តមអភិបាលខេត្តកំពត បានធ្វើការចាប់ឆ្នោតយករង្វាន់ ដើម្បីផ្ដល់ជូនបុគ្គលិក កម្មករ កម្មការនីរោងចក្រឃីមីហ្គាមែន និងរោងចក្រ JIA ដែលបានត្រូវរង្វាន់ផ្សេងៗរួមរួមមាន៖ រង្វាន់ ម៉ូតូចំនួន ១៥រង្វាន់, កង្ហារចំនួន ២៥រង្វាន់, ឆ្នាំងដាំបាយ ចំនួន ១០រង្វាន់ និងកង់ ចំនួន ១០រង្វាន់៕
អត្ថបទ៖ សឹង រ៉ាត់





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ