ព័ត៌មានជាតិ
រកឃើញបុរសដែលរត់គេចពីកន្លែងចត្តាឡីស័ក

ពេលនេះសមត្ថកិច្ធបានរកឃើញបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលបានរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីសក្តិនាសណ្ឋាគារមួយកន្លែងក្នុងខណ្ឌចំការមន ហើយកាលពីល្ងាចថ្ងៃទី ១៧ ខែមករានេះ។
ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ សហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់បុរសខាងលើនៅចំនុចសណ្ឋាគារ Silver Mount ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
បុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក មានឈ្មោះ យឹម សេរីវុទ្ធី (Yem Seryvuti) កើតឆ្នាំ ១៩៨៤ បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារឡុងលីវ ស្ថិតតាមបណ្តោយផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ម្សិលមិញ។
ពេលនេះបុរសរូបនេះ ត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កបន្តនៅមណ្ឌលចត្តាឡីស័ក្ករាជធានីភ្នំពេញថ្មី សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ