ព័ត៌មានជាតិ
គម្រោងដេញថ្លៃផ្លូវបេតុងអាមេចំនួន ៦ ខ្សែ នៅស្រុកស្ទឹងត្រង់មានភាពមិនប្រក្រតី
រដ្ឋបាលស្រុកស្ទឹងត្រង់នាចុងសប្ដាហ៍កន្លងមកបានរៀបចំដាក់ឲ្យដេញថ្លៃគម្រោងផ្លូវបេតុងអាមេចំនួន ៦ ខ្សែ ស្ថិតនៅក្នុងឃុំចំនួន ៦ នៃស្រុកស្ទឹងត្រង់។
ប្រជាពលរដ្ឋមូលដ្ឋានបានរិះគន់ថា ការដេញថ្លៃគឺគ្រាន់តែធ្វើឡើងបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយផ្តល់អំណាចដល់អ្នកកាន់ប៊ីតមួយចំនួនធំដែលមិនបានបញ្ចេញដេញថ្លៃ ហើយឈរចាំតែទទួលផលថ្លៃទឹកតែប៉ុណ្ណោះ ដោយបានយកថវិការបស់រដ្ឋយកមកចែកគ្នា។

ជុំវិញការចែកទឹកតែក្រោមការរៀបទន្លាប់ចាស់បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីប្រជាពលរដ្ឋដែលមិនបានចូលរួមក្នុងពិធីដេញថ្លៃនេះ ហើយចាំទទួលយកលទ្ធផលផ្លូវគ្មានគុណភាពបន្ទាប់ពីគេយកលុយរដ្ឋ ១០ ភាគរយមកចាយក្នុងផលប្រយោជន៍សួនតួនោះ។
ការដេញនេះគ្មានការប្រកួតប្រជែងបែបទីផ្សារសេរីនោះទេ គឺការដេញតម្លៃប៉ាន់ស្មាន និងតម្លៃដែលទទួលយកបានខុសគ្នាតិចតួចតែប៉ុណ្ណោះ “ទាំង៦ឃុំ” បើប្រៀបធៀបជាមួយស្រុកព្រៃឈរមានភាពខុសគ្នាឆ្ងាយ គម្រោងដេញថ្លៃនៅស្រុកព្រៃឈររដ្ឋចំណេញថវិកា ខណៈការដេញនៅស្រុកស្ទឹងត្រង់រដ្ឋមិនចំណេញថវិកាអ្វីនោះទេ។

ឃុំទាំង ៦ នោះរួមមាន ១.ឃុំអារក្សត្នោត គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៥០០ ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៦០ លានរៀន បានទៅក្រុមហ៊ុន ម៉ៅ អេងជឺ មានតម្លៃដេញទទួលយកបាន ២៥៧ លានរៀល។ ២.ឃុំខ្ពបតាងួន គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង ៤ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២៣៤លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង តម្លៃដេញទទួលយកបាន ២២៥លានរៀល។
៣.ឃុំព្រះអណ្តូង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៥៦ លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង មានតម្លៃដេញទទួលយកបាន ១៥២លានរៀល។ ៤.ឃុំពាមកោះស្នា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២០៨លានរៀល បានទៅក្រុមហ៊ុន ហួត ឆៃលីម មានតម្លៃដេញទទួលយកបាន ២០៣លានរៀល។

(រូបតំណាង)
៥.ឃុំព្រែកបាក់ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង៤មែត្រ មានតម្លៃប៉ាន់ស្មាន ២៣៣លានរៀល បានទៅក្រុមហ៊ុន អ៊ូ លាងហុង តម្លៃដេញទទួលយកបាន ២២៧លានរៀល។ និងទី៦.ឃុំទួលព្រះឃ្មាំង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៩៥ លានរៀល បានទៅក្រុមហ៊ុន អ៉ឹង ចាន់ឡា តម្លៃដេញទទួលយកបាន ១៩២លានរៀល។
មហាជនក៏បានបានសំណូមពរដល់ រដ្ឋបាលស្រុកស្ទឹងត្រង់ លោកនាយករងរដ្ឋបាលសាលាខេត្ត និងគណៈកម្មការលទ្ធកម្ម គួរពិនិត្យបញ្ជីវត្តមានឯកសារអ្នកដេញមានច្រើននាក់ ពេលដេញផ្ទុយស្រឡះពីបញ្ជីចុះវត្តមាន៕
អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត