Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតជាង ១០០ នាក់ ទៅសិក្សានៅប្រទេសវៀតណាម

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា និង​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១២០ នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ឆ្នាំ ២០២៣-២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី ៣ មេសា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អាហារូបករណ៍ ១២០ នាក់ ក្នុង​នោះ ២០ នាក់ សម្រាប់​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា និង ១០០ នាក់ សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

សម្រាប់​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​មាន​ថ្នាក់បណ្ឌិត និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដោយ​បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​ថ្នាក់​បរិញ្ញាបត្រ​មកពី​សាលា​រដ្ឋ​សង្គមនិយម​វៀតណាម មាន​អាយុ​មិន​លើស​ពី ៤០ ឆ្នាំ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២៣ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ មិន​កំណត់​អាយុ​សម្រាប់​ថ្នាក់បណ្ឌិត ត្រូវ​មាន​សុខភាព​ល្អ​បរិបូរណ៍​ទាំង​កាយសម្បទា និង​សតិបញ្ញា។

ចំណែក​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១០០ នាក់ ក្នុង​ក្របខណ្ឌ CLMV ចំនួន ២០ កន្លែង ហើយ​លក្ខខណ្ឌ នៃ​ការ​ចុះ​ឈ្មោះ​បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​មិន​លើស​ពី ៣៥ ឆ្នាំ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២៣ មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ មាន​សុខភាព​ល្អ​បរិបូរណ៍​ទាំង​កាយសម្បទា និង​សតិបញ្ញា។

បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍ ត្រូវ​ឆ្លងកាត់​ការ​ជ្រើសរើស​ដោយ​គណៈកម្មការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ចាប់​ទទួល​ពាក្យ​រហូតដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍។

ចំពោះ​កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២៣ ដែល​មាន​វិញ្ញាសា​វប្បធម៌​ទូទៅ និង​គណិតវិទ្យា។ និស្សិត​ថ្នាក់​បរិញ្ញាបត្រ ត្រូវ​ជ្រើសរើស​មុខជំនាញ​សិក្សា​របស់​ខ្លួន​នៅ​ក្រោយ​ពេល​ប្រឡង​ជាប់។ ដោយឡែក​សម្រាប់​ក្របខណ្ឌ​អាហារូបករណ៍ CLMV មុខជំនាញ​សិក្សា​តែ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣ កម្ពុជា បញ្ជូន​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ប្រមាណ​ជាង ៧៦០ នាក់ នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ១០។ ក្នុង​នោះ​នៅ​ប្រទេស​វៀតណាម​មាន ១០០ នាក់​ផង​ដែរ ដោយ​សិក្សា​ថ្នាក់​កម្រិត​បរិញ្ញាបត្រ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម