Connect with us

ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា ៖ យើងប្រើផ្លូវច្បាប់ ដើម្បីការពារកិត្តិយស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជ្រើសរើសយកការអនុវត្តច្បាប់ដើម្បីការពារត្តិយស ពីការវាយប្រហារដោយគ្មានការពិតពីសំណាក់គណបក្សប្រឆាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការវាយប្រហារមកគណបក្សប្រជាជនកម្ពុជា ហាក់មានការថមថយ បន្ទាប់ពីសម្ដេច បានប្រាប់ទៅគណបក្សប្រឆាំងថា សូមឃោ​សនាតែគោលនយោបាយរបស់គណបក្សខ្លួន បានហើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «​ឥឡូវពាក្យប្រទិចផ្ដាសាគ្នា ដូចថយ ព្រោះថយ ព្រោះយើងបានប្រាប់ទៅគេថា អ្នកឃោសនាតែពីទំនិញរបស់អ្នកបានហើយ អ្នកមិនចាំបាច់មកជេរខ្ញុំ ដើម្បីចំណេញអ្នកទេ បើមិនបានជេរពួកខ្ញុំរន្ទះបាញ់ហើយអី»?

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីការពារកិត្តិយស ពីការវាយប្រហាររបស់គណបក្សប្រឆាំង។ «យើងប្រើផ្លូវច្បាប់ ប្រើផ្លូវច្បាប់ដើម្បីការពារកិត្តិយស ឥឡូវជម្រើសមានតែពីរទេ ទីមួយប្រើផ្លូវច្បាប់ ទីពីរប្រើកម្លាំង អ្នកឯងយកមួយណា ប្រើផ្លូវច្បាប់ កុំប្រើហិង្សា កុំ យើងទាត់ចោលហិង្សា ក៏ប៉ុន្តែ​ផ្លូវច្បាប់ ដើម្បីការពារកិត្តិយសៗ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម