Connect with us

ព័ត៌មានជាតិ

យុវសិស្សនៅខេត្តកោះកុង នឹងជ្រួតជ្រាបពីតម្លៃ នៃអត្តសញ្ញាណវប្បធម៌ខ្មែរ ថ្ងៃសង្ក្រាន្តឆ្នាំថ្មី ៣ ថ្ងៃ

បានផុស

នៅ

ក្រុម​យុវ​សិស្ស ឬ​យុវជន​ដទៃ នឹង​ទទួល​បាន​ការ​លេង​សប្បាយ​នូវ​ល្បែង​របាំ​ប្រជាប្រិយ ក្បាច់​រាំ​បែប​ប្រពៃណី​ជាតិ ពិសេស​យល់ដឹង​ពី​តម្លៃ នៃ​វប្បធម៌​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ៣ ថ្ងៃ។ ក្នុង​នោះ បាន​និង​ត្រៀម​សប្បាយរីករាយ​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រយៈពេល ៣ ថ្ងៃ នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផូ ប៊ុនធឿន នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី ៣ ខែ​មេសា​នេះ​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សាលារៀន​របស់​លោក​បង្កើត​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ។ ហើយ​ការ​ធ្វើ​កម្មវិធី​នេះ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ ដែល​ខិត​ជិត​មក​ដល់​ឆាប់ៗ។

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង រៀបចំ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​អបអរសាទរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ តាមរយៈ​ការ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​យុវ​សិស្ស ព្រមទាំង​ធ្វើ​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​តម្លៃ នៃ​ល្បែង​ប្រជាប្រិយ ឬ​ចង្វាក់រាំ​បែប​អត្តសញ្ញាណ​ខ្មែរ​ដែល​ដូនតា​បន្សល់​មក។

លោក​នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង សង្កត់​ធ្ងន់​ដែរ​ថា សាលា​បាន​សហការ​ជាមួយ ស.ស.យ.ក ខេត្ត​កោះកុង ព្រមទាំង​សប្បុរសជន​ដែល​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា ក្នុង​ន័យ​បង្កើត​បរិយាកាស​សប្បាយៗ​នេះ​ឡើង​ជូន​ដល់​យុវ​សិស្ស និង​យុវជន​ទូទៅ។

កម្មវិធី​សង្ក្រាន្ត​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង ធ្វើឡើង ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៥ ខែ​មេសា​នេះ​ហើយ ដោយ​គណៈ​គ្រប់គ្រង​សាលា​អំពាវនាវ​ដល់​យុវជន ក៏ដូចជា​សាធារណជន​ចូលរួម​លេង​កម្សាន្ត​ឲ្យ​បាន​កុះករ​ទាំងអស់​គ្នា ក្រោម​ម្លប់​សន្តិភាព និង​អភិវឌ្ឍន៍។

ចំណែក​ឯ​លោក ច័ន្ទ សុធា តំណាង​លេខាធិការដ្ឋាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះកុង លើក​ឡើង​ថា កម្មវិធី​អំណរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង ប្រារព្ធ​ទៅ​ក្រោយ​បញ្ហា​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល និង​ការ​បើក​ប្រទេស​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ព្រោះ​តែ​មាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់ៗ​គ្នា។

បើ​តាម​លោក សុធា នេះ​ដោយសារតែ​ការ​គិតគូរ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​បាន​បង្កើត​កម្មវិធី​សប្បាយ​ជា​ថ្មី​ម្តង​ទៀត។ ក្នុង​រយៈពេល ៣ ថ្ងៃ នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី សាលារៀន​បាន​រៀបចំ​ឲ្យ​មាន​ការ​រាំ​ចង្វាក់​រាំវង់ សារាវ៉ាន់ កន្ត្រឹម ក្បាច់ តា​ឡុង ជាដើម។ រីឯ​ល្បែង​ប្រជាប្រិយ​វិញ មាន​ដូចជា ចោល​ឈូង លាក់កន្សែង បោះ​អង្គញ់ វាយ​ក្អម ទាញព្រ័ត្រ លក់​ចំណីអាហារ​បែប​ខ្មែរ​បុរាណ របាំ​ត្រុដិ និង​ពិធី​រម្លឹក​គុណ​គ្រូ​ផង​ដែរ។

ទាំង​គណៈ​គ្រប់គ្រង​សាលារៀន និង​តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កោះកុង សុទ្ធតែ​ជឿជាក់​ថា រាល់​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ជា​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ ជា​មោទកភាព​បំផុត​សម្រាប់​យុវជន និង​ពលរដ្ឋ​ទូទៅ ប្រសិន​មិន​ចូលរួម​ថែរក្សា​ការពារ​នោះ​ទេ វា​នឹង​បាត់បង់​ទៅ​អនាគត។

មែនទែន​ទៅ មិន​ត្រឹម​តែ​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង​នោះ​ទេ នៅ​តាម​បណ្ដា​វត្ត​អារាម និង​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​កោះកុង ក៏​នឹង​ត្រៀម​រៀបចំ​កម្មវិធី​សប្បាយៗ​ដូចគ្នា​ដែរ​នា​ពេល​ខាង​មុខ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ វិនាទី មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម