ព័ត៌មានជាតិ
ទំនាស់ពាក្យសម្ដី កាប់បីកាំបិត រឿងទិញគល់កញ្ជ្រាំងស្រូវឲ្យទាស៊ី
ទំនាស់ពាក្យសម្ដីកើតឡើងពីបុរសពីរនាក់ ដែលបង្កជាអំពើហិង្សាដោយអចេតនា។ ករណីនេះកើតឡើង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
បើតាមរយៈផេកផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌុល សាទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកស្នាក់នៅដេកឃ្វាលទានៅចំណុចពូនភ្នំ ក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ បើតាមការឲ្យដឹងពីសមត្ថកិច្ចថា ទំនាស់នេះកើតឡើងពីជម្លោះពាក្យសម្ដី រឿងទិញគល់កញ្ជ្រាំងស្រូវតាមវាលស្រែឲ្យទាស៊ី ហើយក៏បានបង្កជាអំពើហិង្សាដោយអចេតនា ដោយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះចំនួនបីកាំបិតបុ័ងតោ នៅចំណុចមុខផ្ទះជនសង្ស័យឈ្មោះ ឌុល សាទ។
ក្រោយកើតហេតុជនរងគ្រោះ បានបញ្ចូលទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកជនសង្ស័យរត់គេចខ្លួនបាត់។ ក្នុងករណីនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃគិរី កំពុងកសាងសំណុំរឿងដើម្បីឈានទៅចាប់ជនសង្ស័យមកកាត់ទោសតាមច្បាប់៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ក្រសួងស្ថាប័នធំៗ៣រួមគ្នាប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)