Connect with us

ព័ត៌មានជាតិ

លោក ឃ្លាំង ហួត ប្រកាសរឹតបន្តឹងគុណភាពសំណង់​នៅទូទាំងរាជធានីភ្នំពេញ

បានផុស

នៅ

អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានប្រកាសរឹតបន្តឹងគុណភាពសំណង់ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលកន្លងមក លោកសង្កេតឃើញមានអគារសំណង់មួយចំនួនពុំមានគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យសំណង់សាងសង់ថ្មី នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ លោក ឃ្លាំង ហួត ជឿជាក់ថា ក្រោយពីការប្រកាសរឹតបន្តឹងនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏មានការ​សប្បាយចិត្តផងដែរ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា ម្ចាស់សំណង់ ត្រូវតែទៅស្នើសុំច្បាប់សាងសង់នៅច្រកចេញចូលតែមួយផ្ទាល់ ដោយមិនត្រូវពឹងពាក់អ្នករត់ការឡើយ។ លោកលើកឡើងដូច្នេះថា« អ្នកខ្លះ គាត់ទៅតាមអ្នករត់ការ ហើយនិយាយថា អស់លុយច្រើន តែលុយនេះ មិនមែនមកច្រកចេញចូលតែមួយទេ គឺបានទៅអ្នករត់ការ»។

លោកសង្កត់ធ្ងន់ថា ប្រសិនបើមានការសាងសង់សំណង់ខុសច្បាប់ គឺអភិបាលខណ្ឌ ជាអ្នកទទួលខុសត្រូវ ព្រោះធ្វើឱ្យកើតមានរឿងនេះឡើង។ លោកគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ត្រូវធ្វើអ្វីដោយប្រយ័ត្នប្រយ៉ែង មិនត្រូវប្រព្រឹត្តទង្វើមិនល្អ នាំឱ្យប៉ះពាល់ដល់គ្រួសារខ្លួន និងស្ថាប័ន ពោលគឺត្រូវរក្សាតម្លៃរបស់ខ្លួនឱ្យបាន។

ទន្ទឹមនឹងនេះ លោកអភិបាលរងរាជធានីភ្នំពេញ បានស្នើដល់ម្ចាស់សំណង់ទាំងអស់ ត្រូវស្វែងរកក្រុមហ៊ុនសាងសង់ណា ដែលមានស្តង់ដារ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីចៀសវាងមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។

សូមបញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​សំណើ​សាងសង់​សរុប ១ ១០០ គម្រោង​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ​២០២២ ដោយ​កើនឡើង​ជិត ៦​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​គម្រោង​ទាំងអស់​មានទឹក​ប្រាក់​ស​រុ​ប ១​ ពាន់​លាន​ដុល្លារ​។​

ទិន្នន័យ​ឱ្យដឹងទៀតថា នៅក្នុង​ចំណោម​គម្រោង​សាងសង់​ដែល​បានអនុម័ត​ទាំង​ ១ ១០០ គឺ​គម្រោង​សំណង់​លំនៅឋាន​​ភូមិគ្រឹះ មាន ៩៤៣ សំណង់​ពាណិជ្ជកម្ម​ ៧៣ សំណង់​ឧស្សាហកម្ម​ ៥៥ សំណង់​សាធារណៈ ១៧ និង​សំណង់​ទេសចរណ៍​ ១២​។

​អ្នកជំនាញ បានលើកឡើងថា គម្រោង​ដែល​ស្នើសុំ​សាងសង់​នា​រយៈពេល​ចុងក្រោយ​នេះ គឺ​ភាគច្រើន​ជា​សំណង់​លំនៅឋាន​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក ចំណែក​គម្រោង​ធំៗ ដែលមាន​ម្ចាស់​ជា​វិនិយោគិន​បរទេស គឺ​មិនសូវមាននោះ​ទេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម