Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង៖ ការដកកម្ពុជា ចេញពីបញ្ជីប្រផេះ​មានតម្លៃស្មើនឹងផ្នែកមួយ​នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការដកចេញកម្ពុចា ពីបញ្ជីប្រផេះ មានតម្លៃស្មើនឹងផ្នែកមួយ​នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ត្រូវតែបន្តការ​ប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ។ សម្តេចក្រ​ឡាហោម ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី ០៣ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ.) បានសម្ដែងកោត​សរសើរចំពោះសមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់របស់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅ​សម្រេច​បានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។​

សម្ដេច បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានា​បង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំ​ចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំ​បំពេញការងារយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា អង្គការ​អន្តរជាតិ​ហ្វា​ត ដែល​ធ្វើ​ការងារ​លើ​ការស៊ើបអង្កេត​លើ​បទល្មើស​សម្អាត​ប្រាក់​តាម​ប្រទេស​នានា​បានសម្រេច​ជា​ផ្លូវ​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ នៃ​ក្រុម​ប្រទេស ដែល​លួចលាក់​សម្អាត​ប្រាក់​កខ្វក់​របស់​ឧក្រិដ្ឋជន តាមរយៈ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

Sokha Hotels

ព័ត៌មានពេញនិយម