ព័ត៌មានជាតិ
សួនច្បារបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេងនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃចូលឆ្នាំខ្មែរ
ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងបានគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង ខណៈឃើញសួនច្បារបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេង ដ៏ល្អដែលមិនធ្លាប់មានកន្លងមកនៅមុខសាលាខេត្តកំពង់ឆ្នាំងដែលកំពុងកសាងជិតរួចរាល់ហើយនោះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះពិនិត្យយ៉ាងសកម្មក្នុងការរៀបចំតាំងលំអរភ្លើងសម្រុះពណ៌នៅតាមសួនច្បារនានានៅក្នុងទីក្រុងកំពង់ឆ្នាំង និងរៀបចំកែលម្អតំបន់ត្រជាក់នៅក្នុងសង្កាត់ផ្សារឆ្នាំង។
ដោយឡែកនៅមុខសាលាខេត្តកំពង់ឆ្នាំង លោក អភិបាលខេត្តកំពុងជំរុញឲ្យក្រុមជាងបច្ចេកទេសធ្វើយ៉ាងណាត្រូវតែកសាងសួនច្បារបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេងឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរ ដើម្បីអបអរសាទរ និងឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានចូលរួមលេងល្បែងប្រជាប្រិយឱ្យបានសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងពេលខាងមុខនេះ។

ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាសាកល្បងបាញ់ទឹកចម្រុះពណ៌តាមចង្វាក់ភ្លេងនៅក្នុងសួនច្បារបានលើកឡើងថាពួកគាត់ពិតជាមិនដែលឃើញមានការបាញ់ភ្លើងចម្រុះពណ៌ដ៏ល្អឋគួរអោយគយគន់បែបនេះឡើយ។ ពួកគាត់ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកអភិបាលខេត្ត និងក្រុមការងារដែលបានយកចិត្តទុកដាក់កសាងសួនច្បារបាញ់ភ្លើងចម្រុះពណ៌ខាងលើនេះ។ ប្រជាពលរដ្ឋសង្ឃឹមថា នៅក្នុងសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងពិតជាទទួលបានការសប្បាយរីករាយជាក់ ជាមិនខាន។
លោកអភិបាលខេត្ត និងលោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងក្រុងកំពង់ឆ្នាំងទាំង អស់សូមនាំគ្នាយកចិត្តទុកតាំងលម្អភ្លើងចម្រុះពណ៌នៅតាមលំនៅឋាននិងតាមន្ទីរអង្គភាពឲ្យបានព្រមៗគ្នា ដើម្បីរួមគ្នាលើកស្ទួយសោភ័ណភាពក្នុងទីក្រុងកំពង់ឆ្នាំងឲ្យបានស្រស់បំព្រង ស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលនឹងមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល៣ថ្ងៃខាងមុខនេះ៕



អត្ថបទ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ