ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងឆ្នាំ ២០២២កន្លងទៅនេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ ២០២៣ ដោយកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្ត។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការចូលរួមអបអរសាទរ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែក ដែលបានខិតខំប្រែងប្រែង យកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលា បំពេញការងារដោយមិនគិតពីការនឿយហត់ អនុវត្តតួនាទីភារកិច្ចប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ ២០២២កន្លងទៅ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរិតរបស់ពួកប្រឆាំង ក្នុងការបំផុសបំផុលចលនាក្នុងចេតនា នាំឲ្យមានចលាចលក្នុងសង្គម រួមជាមួយនិងការកើតមានឡើងនូវបទល្មើសផ្សេងៗក៏ដោយ ក៏កងកម្លាំងនគរបាលយើង នៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្តទៀតថា តាមរយៈអង្គសន្និបាតរយ:ពេល ១ថ្ងៃដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ គន្លឹះមួយចំនួនពីសំណាក់កងកម្លាំងពាក់ព័ន្ធផងនោះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ធ្វើ ឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តស្វាយរៀង និងការអនុវត្តទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសំណាក់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសង្កត់ធ្ងន់ថា គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងចុះណុចខ្សោយរបស់ខ្លួនឲ្យឃើញ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ។ ដោយឡែកនៅខេត្តស្វាយរៀងឆ្នាំនេះ គឺយើងនឹងមានកម្មវិធីបុណ្យ និងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីសង្ក្រាន្តស្វាយរៀង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧។ ដូច្នេះសូមឲ្យកងកម្លាំងនគរបាលរបស់យើង ត្រូវរៀបចំឲ្យបានស្រេចបាច់ជាមុននូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រឹត្តិការណ៍ទាំងនេះ ឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាចំនួន ៥ លានរៀល ដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ឧបត្ថម្ភថវិកាដល់ផ្នែកសឹករងស្វាយរៀង ៣លានរៀល, កងរាជវត្ថខេត្តស្វាយរៀង ៣លានរៀល, និងអង្គភាពពន្ធនាគារខេត្ត ៣លានរៀលផងដែរ៕
អត្ថបទ៖ ភក្ដី







-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច