ព័ត៌មានជាតិ
ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចូលលួចទូរស័ព្ទដៃ បានជាច្រើនគ្រឿង
ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ច តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន បន្ទប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃ នៅក្នុងហាងមួយកន្លែង អស់ជាច្រើនគ្រឿង ហើយបានគេចខ្លួនប្រមាណមិនដល់មួយសប្តាហ៍ផង ។
កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១ រសៀល នៅក្នុងផ្ទះជនរងគ្រោះឈ្មោះប្រាក់សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងមានករណីចោរចូលលួចទូរស័ព្ទ ដៃអស់ចំនួន ១៥ គ្រឿង ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់មុខ ។
បន្ទាប់ពីបានស្រាវជ្រាវមួយរយៈរួចមក នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៤ និង ៣៥នាទី ល្ងាច នៅចំណុច ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី អំពេីលួច ( យកទូរស័ព្ទដៃ ) ១ ករណី និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ទូរស័ព្ទដៃចំនួន ១៥ គ្រឿង ក្នុងនោះមានម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL 0159 ( ជាមធ្យោបាយប្រព្រឹត្តបទល្មើស )
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២១ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»