Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី៖ ប្រាក់រៀលបានចរាចរណ៍កើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅក្នុងរយៈពេល២៥ឆ្នាំចុង
ក្រោយនេះ ប្រាក់រៀលបានធ្វើចរាចរណ៍កើនឡើងជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ១៦,៦% ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃទី៣ ខែមេសា នៅខេត្តកំពង់ស្ពឺ លោកស្រីបណ្ឌិតបានបន្តថា ក្រោយពីដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០ ប្រជាពលរដ្ឋគ្រប់រូប បាន​សាទរជាខ្លាំង និងចាប់ផ្តើមដើរតួនាទីមួយចំនួននៅក្នុងប្រតិបត្តិការដោះដូរទន្ទឹមនឹងការប្រើប្រាស់វត្ថុមានតម្លៃមួយចំនួនទៀត ជាពិសេស មាស និងអង្ករជាដើម ដែលជាមធ្យោបាយទូទាត់ដ៏សំខាន់ក្នុងឆ្នាំ១៩៧៩ និងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

លោកស្រីបណ្ឌិតបានបន្តទៀតថា ការហូរចូលប្រាក់ដុល្លារអាមេរិកមកក្នុងសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ១៩៩២-១៩៩៣តាម​រយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ដើម្បីរៀបចំការបោះឆ្នោតជាលើកដំបូង បានធ្វើឱ្យប្រជាជនក៏ដូចជាវិស័យឯកជនទទួលយក និងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់យ៉ាងឆាប់រហ័ស
ដែលជាចំណុចចាប់ផ្តើមនៃដុល្លារូបនីយកម្មនៅកម្ពុជារហូតដល់បច្ចុប្បន្ន។ លោកស្រីទេសាភិបាលរង បានបន្ថែមថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ បានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ចនិងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ ជាលទ្ធផលប្រាក់រៀលបានចរាចរណ៍កើនឡើងជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទន្ទឹមនេះអត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ។

លោកស្រីបណ្ឌិតបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺយោងតាមទិន្នន័យអង្កេត កាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋចំនួន ៦៧%មានប្រាក់ចំណូលចម្បងជាប្រាក់រៀល ស្របពេលដែល ៦២%បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការចំណាយប្រចាំថ្ងៃ។

នៅឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺបានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៥៦% នៃការបើកសាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១។
ការកើនឡើងនេះបង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។ លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថាការកើនឡើងការចរាចរណ៍ប្រាក់រៀលក៏ជាការចូលរួមពីប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជាដែរខណៈបច្ចុប្បន្ន ប្រព័ន្ធទូទាត់អេឡិចត្រូនិកត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានភាពងាយស្រួលមិនថាក្នុងទំហំទឹកប្រាក់តិច ឬច្រើននោះទេ។ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ“ប្លុកឆែន” និងស្តង់ដារ KHQR Code បានសម្រួលដល់ការបង្វែរនិងការទូទាត់ឆ្លងគ្រឹះស្ថានជាមួយនឹងការទទួលបានទឹកប្រាក់ភ្លាមៗ ងាយស្រួល និងសុវត្ថិភាពបំផុត។

លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាការអភិវឌ្ឍប្រព័ន្ធទូទាត់នានាបានពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានផ្តល់លទ្ធភាពដល់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃបណ្តាប្រទេសក្នុងតំបន់ជាច្រើនដែលបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។

លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ស្ពឺនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិលក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។

លោកអភិបាលរងខេត្តបានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាង​ឱ្យអត្តសញ្ញាណជាតិ។ ដូចនេះ ការប្រើប្រាស់ទូលំទូលាយនូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយនិងភ្ញៀវទេសចរបរទេសហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម