ព័ត៌មានជាតិ
រយៈពេល ៤ខែ នគរបាលរាជធានីភ្នំពេញ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋបានជាង ៤ម៉ឺននាក់
ក្នុងរយៈពេល ៤ខែកន្លងមកនេះ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដល់តាមភូមិ និងដល់តាមខ្នងផ្ទះបានចំនួនជាង ៤ម៉ឺននាក់ហើយ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤ ខែមេសានេះថា ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ មកដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ គឺកម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដល់តាមភូមិ និងតាមខ្នងផ្ទះបានចំនួន ៤៦,៦៣៦នាក់ហើយ។
លោកឧត្ដមសេនីយ៍ត្រី លើកឡើងថា ការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងដល់តាមខ្នងផ្ទះនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានក្ដីសប្បាយរីករាយជាខ្លាំង។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងបែបនេះថា «ដូចខ្ញុំធ្លាប់បានអញ្ចឹង គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលមានការគាំទ្រ និងការសាទរយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋ ហើយបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទាំងអស់ ក៏បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះសកម្មភាពនេះដែរ ព្រោះពួកគាត់បានចំណេញពេលវេលាច្រើន ព្រោះមិនបាច់ធ្វើនៅពេលថ្ងៃ ឬក៏ព្រឹក ដោយពួកគាត់អាចឆ្លៀតពេលល្ងាច នៅពេលពួកគាត់ចប់ពីការបំពេញភារកិច្ច និងតួនាទីរបស់ពួកគាត់»។
បើតាមលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា គឺកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បាននិងកំពុងចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដល់តាមភូមិ និងដល់តាមខ្នងផ្ទះ រហូតដល់ពេលយប់ តាមស្ថានភាពជាក់ស្ដែង ហើយការចុះធ្វើនេះរហូតដល់លែងមានប្រជាពលរដ្ឋធ្វើបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ