ព័ត៌មានជាតិ
ខេត្តរតនគិរីបម្រុងដីជាង ១៤០០ ហិកតា នៅស្រុកលំផាត់ទុកសាងសង់ព្រលានយន្តហោះថ្មី
ខេត្តរតនគិរីបានបម្រុងដីជាង ១៤០០ ហិកតានៅស្រុកលំផាត់ដើម្បីទុកវិនិយោគសាងសង់ព្រលានយន្តហោះថ្មី។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរីបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា វិស័យសក្តានុពលរបស់ខេត្តរតនគីរីមាន ៣ គឺទេសចរណ៍ ធនធានរ៉េ និងកសិឧស្សាហកម្ម។ ខណៈវិស័យទេសចរណ៍ជាមុខព្រួញដែលរដ្ឋបាលខេត្តយកចិត្តទុកដាក់ជាងគេ និងបានខិតខំកៀរគររកដៃគូវិនិយោគពីក្រៅមកអភិវឌ្ឍក្នុងខេត្ត។
»ក្នុងពេលជួបជាមួយអ្នកវិនិយោគបរទេសម្តងៗ គេតែងតែសួរថា តើខេត្តរតនគីរីមានព្រលានយន្តហោះហើយឬនៅ? រដ្ឋបាលខេត្តពិតជាចង់រកដៃគូវិនិយោគ ដើម្បីឲ្យគម្រោងព្រលានយន្តហោះក្នុងខេត្តលេចចេញជារូបរាង ដែលនឹងរុញកំណើនការអភិវឌ្ឍរបស់ខេត្តភាគឦសាននេះ»។
លោកបន្តថា នៅស្រុកលំផាត់ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីក្រុងបានលុង ខេត្តបានបម្រុងដីជាង ១៤០០ ហិកតា សម្រាប់ទុកសាងសង់ព្រលានយន្តហោះថ្មី ខណៈដែលព្រលានចាស់ក្នុងក្រុងមិនអាចប្រើប្រាស់បានទៀតទេ ដោយសារវាកៀកទីប្រជុំជន ដែលឆាប់ៗខាងមុខអាជ្ញាធរគ្រោងនឹងកែប្រែជាសួនកម្សាន្តសម្រាប់ទាក់ទាញអ្នកទេសចរ។

ទាក់ទងទីតាំងព្រលានយន្តហោះថ្មី លោកអភិបាលខេត្តបានបញ្ជាក់ថា នៅចន្លោះរវាងខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តរតនគិរី ហើយរដ្ឋបាលខេត្តក៏អំពាវនាវរកដៃគូវិនិយោគដើម្បីឲ្យគម្រោងព្រលានយន្តហោះនេះអាចលេចចេញជារូបរាងនៅពេលអនាគត។
ខេត្តរតនគីរីមានព្រលានយន្តហោះចាស់មួយនៅក្រុងបានលុង ដែលសាងសង់ឡើងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០។បច្ចុប្បន្នព្រលានយន្តហោះនេះបានផ្អាកដំណើរការទាំងស្រុង។ បើតាមអភិបាលខេត្តរតនគិរី ទីតាំងព្រលានយន្តហោះចាស់នេះ គ្រោងអភិវឌ្ឍជាសួនកម្សាន្តដ៏ធំមួយនៅពេលដ៏ខ្លីខាងមុខនេះសម្រាប់ទាក់ទាញអ្នកទេសចរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ