ព័ត៌មានជាតិ
ពលរដ្ឋនៅកោះកុង ជាង ១ ពាន់នាក់ អាចមកទទួលយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃទី ៤ មេសាតទៅ
រដ្ឋបាលខេត្តកោះកុង និងមន្ទីររៀបចំដែនដី បានប្រកាសដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មកទទួលយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចាប់ពីថ្ងៃទី ៤ ខែមេសា នេះតទៅ។

ក្រោយវាស់វែង និងបិទប្រកាសវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីឆ្នាំ ២០២២ មក នៅពេលនេះលោកស្រីអភិបាលខេត្តកោះកុង បានចែក និងប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៥៤៤ ប័ណ្ណ ស្មើនឹង ១.៣៧០ គ្រួសារ ជូនប្រជាពលរដ្ឋ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៤ ខែមេសា ក្នុងពិធីចែកប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងបរិវេណមន្ទីររៀបចំដែនដីថា ថ្ងៃនេះជាទិវាដ៏មហោឡារិកមួយសម្រាប់ខេត្ត ក៏ដូចជាសម្រាប់ការងារសុរិយោដីខេត្តកោះកុងផងដែរ ព្រោះនេះជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋទូទាំងសង្កាត់ស្មាច់មានជ័យដែលទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់។

លោកស្រីអភិបាលខេត្ត គូសបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបែបនេះ ជានីតិវិធីមួយដែលប្រើបច្ចេកទេសខ្ពស់ក្នុងចុះបញ្ជីដីធ្លីភូមិករ ស្រែចម្ការ ដីរដ្ឋ និងដីក្រុមហ៊ុនឯកជនផ្សេងៗទៅអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាល់សមិទ្ធផលដែលកើតមាននេះ កើតចេញពីកិច្ចប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រសួងដែនដី ស្ថាប័ននានា ពិសេសកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅកែទម្រង់លើវិស័យដីធ្លីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ក៏ស្នើសុំដល់ប្រជាពលរដ្ឋជាម្ចាស់អចលនវត្ថុ ត្រូវថែរក្សាការពារប័ណ្ណទាំងនេះឲ្យត្រឹមត្រូវសម្រាប់ប្រើប្រាស់តាមតម្រូវការដោយឈរលើគោលការណ៍ច្បាប់ ចៀសវាងបាត់បង់ខូចខាត ព្រោះវាមានអត្ថប្រយោជន៍ខ្លាំងណាស់ទាំងបច្ចុប្បន្ន និងអនាគត។

ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុដែលបានប្រគល់ជូនពលរដ្ឋចំនួន ២.៥៤៤ ប័ណ្ណ លើផ្ទៃដីទំហំ ២៣៤.៦៥ ហិកតា បន្ទាប់ពីបញ្ចប់ការបិទផ្សាយការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។

ទន្ទឹមនោះ លោក រស់ វីរ៉ាវុធ ប្រកាសប្រាប់ពលរដ្ឋថា រាល់ប័ណ្ណកម្មសិទ្ធិប្រភេទជាស្លាបមាន់ ឬ ប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងទៅក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃនេះតទៅហើយ។ ដោយយកប័ណ្ណទាំងនោះមកប្រគល់ឲ្យមន្ត្រី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុថ្មីជំនួសវិញ។
សម្រាប់សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅភូមិស្មាច់មានជ័យ និងភូមិបឹងឃុនឆាង ដែលមិនទាន់ចេញប័ណ្ណសម្គាល់អចលនវត្ថុកម្មសិទ្ធិ ដោយក្រុមការងារកំពុងបន្តអនុវត្តការងារយ៉ាងខ្លាំងក្លាបំផុត សំដៅផ្ដល់ប្រយោជន៍ប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្ដែង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?