Connect with us

ព័ត៌មានជាតិ

ក្រូច​ចិន ឬ​ក្រូចឃ្វិច​ត្រៀម​ច្រើន ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ

បានផុស

នៅ

​​ក្រូច​ចិន ឬ​ខ្មែរ​យើង​ហៅថា​ក្រូចឃ្វិច​ ដែល​និយម​ទិញ​យក​ទៅ​ទទួលទាន​ឬ​យក​ទៅ​ដាំ​លម្អ​ផ្ទះ ​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន ​ដើម្បី​យក​លាភសក្ការៈ​បាន​ធ្វើកា​រ​នាំចូល​ច្រើន​ពី​ក្រៅ​ប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភេទ​ក្រូច​ នេះ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​សំពៅ​លូន ខេត្ត​បាត់ដំបង​ ដោយ​នាំចូល​ជាដើម​ ដែល​មាន​ផ្លែ​ជាស្រេច​មក​លក់​ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​តាមរយៈ​ដេប៉ូ​ឈ្មោះថា ​ចម្ការ​តា​ឈី​ន​។ ​តាមរយៈ​បណ្តាញ​សង្គម​ ដែល​ផ្សព្វផ្សាយ​លក់​បាន​បង្ហាញ​ថា​ក្នុង​ស្តង់​ចម្ការ​តា​ឈី​ន​ក្នុងស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​នេះ មានការ​នាំចូល​ប្រភេទ​ក្រូច​ចម្រុះ​ពី​ថៃ​ច្រើន​មាន​ក្រូច​ចិន​ឬ​ហៅ​ម្យ៉ាង​ទៀតថា ​ក្រូចឃ្វិច ក្រូច​ចុង​សក់ ក្រូចថ្លុង​ជាដើម​ ដោយ​ត្រៀមលក្ខណៈ​លក់​ចេញ​។​

​ប្រភេទ​ក្រូច​ចិន ​ជា​រៀងរាល់ឆ្នាំ​ក្នុង​ឱកាស​មុន​ចូលឆ្នាំ​ចិន​ច្រើន​នាំចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​ ដែល​ជា​ប្រភេទ​ក្រូច​ផ្លែ​តូចៗ​ដែលមា​ន​រសជាតិ​ខ្លះ​ផ្អែម ខ្លះទៀត​ជូរអែម​។ ម្ចាស់​ស្តង់​ចម្ការ​តា​ឈី​នថា ​ប្រភេទ​ក្រូច​ទាំងនេះ​ នាំចូល​តាម​ច្រក​សំពៅ​លូន​ខេត្ត​បាត់ដំបង ដោយ​ក្នុង​១​ដើម​លក់បាន​ថ្លៃ​៥​ដុល្លារ​ហើយក៏​ជា​លើកដំបូង​ដែរ ដែល​ក្រូច​នេះ​មាន​វត្តមាន​ក្នុង​ទឹកដី​ខេត្តកំពង់ចាម​។ ក្រូច​ចិន​នេះ ​អាច​ដាំ​បាន​លើ​ដំបូល​ផ្ទះ​ ក៏បាន​ដែរ​មិន​សំដៅ​តែ​លើ​ដី​ប៉ុណ្ណោះ​ទេ​ ដែល​អាច​ទទួល​ផល​ក្នុង​រយៈពេល​៣​ខែ​ហើយ​ក្រូច​ចិន​នេះ​ ភាគច្រើន​គេ​មាន​ជំនឿ​ថា ​ពេល​យកមក​សែន ឬ​ដាក់តាំង​លម្អ​ផ្ទះ ​ដើម្បី​ភាព​ត្រជាក់ត្រជុំ​រកស៊ី​មានបាន​ដោយហេតុ​នេះហើយ​ប្រភេទ​ក្រូច​នេះ ​ច្រើន​លក់ដាច់​តម្រូវ​ទីផ្សារ​ច្រើនតែ ​ក្នុងឱកាស​មុន​ចូលឆ្នាំ​ចិន​ប៉ុណ្ណោះ​៕​

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម