ព័ត៌មានជាតិ
ខេត្តរតនគីរីនាំចេកចេញមួយថ្ងៃជាង ៤០ តោនទៅប្រទេសវៀតណាម
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានបញ្ជាក់នៅក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះថា ចេកជាដំណាំដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ខេត្តរតនគិរី។ ខណៈដំណាំចេកមានការវិនិយោគដាំដុះលើផ្ទៃដីរាប់ពាន់ហិកតា ក្នុងឆ្នាំ ២០២២ ខេត្តរតនគិរីបាននាំចេញចេកទៅប្រទេសវៀតណាមបានជាង ១៣ ម៉ឺនតោន ហើយបើគិតជាមធ្យមក្នុងមួយថ្ងៃការនាំចេញមានជាង ៤០ តោន។

ប្រជាពលរដ្ឋក្នុងខេត្តសរុបជាង ២០ ម៉ឺននាក់ ក្នុងនោះ ៨២ ភាគរយប្រកបរបរធ្វើកសិកម្មជាចម្បង ខណៈសេវាកម្មមានជាង ១៧ ភាគរយ និងឧស្សាហកម្មមានតែជាង ១% ប៉ុណ្ណោះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តរតនគិរីមានសក្ដានុពលទៅលើដំណាំកសិកម្ម ដំណាំកសិ-ឧស្សាហកម្ម និងដំណារួមផ្សំមួយចំនួនទៀត។ ចេកជាដំណាំដ៏មានសក្តានុពល ដែលកំពុងមានការវិនិយោគដាំដុះលើផ្ទៃដីរាប់ពាន់ហិកតានៅក្នុងខេត្ត។
លោកអភិបាលខេត្តបានបន្ថែមទៀតថា ក្រៅពីដំណាំចេក ខេត្តរតនគិរីក៏មានដាំដុះដំណាំកសិកម្មសំខាន់ៗផ្សេងទៀតក្នុងនោះស្រូវមានចំនួន ៣០ ៨៤៤ ហិកតា ស្វាយចន្ទីមានចំនួន ៦១ ៥៤៨ ហិកតា កៅស៊ូមានចំនួន ៦៦ ៦៧០ និងដំឡូងមីមានចំនួន ១៥ ៦៣២ ហិកតា។
បច្ចុប្បន្នខេត្តរតនគិរីមានក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបមានចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគមកពីប្រទេសវៀតណាមមានចំនួន ២៣ ក្រុមហ៊ុន។ ខេត្តក៏មានរោងចក្រកែច្នៃកៅស៊ូចំនួន ៧ កន្លែង និងរោងចក្រកែច្នៃដំឡងមីចំនួន ១ កន្លែងផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ