ព័ត៌មានជាតិ
Metfone ចូលរួមសហការឧបត្ថម្ភកម្មវិធី “អង្គរសង្ក្រាន្ត រត់ និងជិះកង់” នៅខេត្តសៀមរាប
ស្ថិតក្នុងគោលបំណង អបអរ និងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹងមកដល់នាពេលឆាប់ៗនេះ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានចូលរួមសហការឧបត្ថម្ភ នៃព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត រត់ និងជិះកង់” ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៨-៩ ខែមេសា ឆ្នាំ ២០២៣ ក្នុងបរិវេណឧទ្យានអង្គរ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា “កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ ដូច្នេះក្នុងនាមយើងជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយ ព្រឹត្តិការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)”។
ព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្តនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃ ក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឲ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពល ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរនេះ តម្រូវឲ្យទិញសំបុត្រក្នុងការចូលរួម។ ដែលថវិកាដែលបានមកពីការទិញសំបុត្រ និងអាវ នឹងត្រូវបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ១០០%។
រហូតមកដល់ពេលនេះ មិត្តហ្វូន បានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែក និងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារ និងជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងនោះមានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចជា ៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្ដល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម…៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ