Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ បង្ហាញពីបញ្ហាប្រឈម​ដែលជាឧបសគ្គ​ដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា

បានផុស

នៅ

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានអះអាងថា មានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងនៅសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្ងៃទី ៤ មេសា លោក រ័ត្ន សុវណ្ណនរៈ បានបន្តថា បញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គដល់ការបន្តអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុនេះ រួមមាន ការចងការប្រាក់ក្រៅប្រព័ន្ធដោយគ្មានច្បាប់អនុញ្ញាត ការគិតកម្រៃសេវាឥណទានខ្ពស់ ការខ្ចីប្រាក់ច្រើនលើសលុប ការប្រមូលប្រាក់របស់ជនខិលខូចក្នុងរូបភាពសន្សំ ឬការវិនិយោគ និងការអនុវត្តការងារ​របស់បុគ្គលិកឥណទានដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ជាដើម។

ដោយមើលឃើញពីសារៈសំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀត ក្នុងនោះបាន​អនុញ្ញាតឱ្យវិស័យនេះមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាពនិងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់​ជូនប្រជាជន​កម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ នេះជាការបន្ថែមរបស់លោក រ័ត្ន សុវណ្ណនរៈ។

លោក រ័ត្ន សុវណ្ណនរៈ ​បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម​ចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។

ចំណែក លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូក៏បានលើកឡើងដែរថា ទោះបីកន្លងមកនេះ កម្ពុជាទទួលផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប៉ុន្តែវិស័យមីក្រូហិរញ្ញវត្ថុ​នៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជាជានិច្ច។ ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ ៤៤,៤ ទ្រីលានរៀល (ស្មើ នឹង ១០,៨ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣៨,៩ ទ្រីលានរៀល (ស្មើនឹង ៩,៥ ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ២,១ លានគណនី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើ សរុបប្រមាណ ១៩,៤ ទ្រីលានរៀល (ស្មើនឹង ៤,៧ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២,៧ លានគណនី។

 ជាមួយគ្នានេះដែរលោក ម៉ែន ភក្ដី បានចាត់ទុកលទ្ធផលដែលសម្រេចបានកន្លងមកនេះថាបានមក​ពីកិច្ចខិត​ខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការ ពីគ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីចំពោះតិថិជនក្នុងការប្រកបអាជីវកម្ម ក៏ដូចការលើក​កម្ពស់ជីវភាព​របស់ប្រជាជនផងដែរ។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ នៅស្រុកថ្មគោល មានគ្រឹះស្ថានចំនួនមីក្រូហិរញ្ញវត្ថុចំនួន២១ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះបានផ្តល់​សេវាឥណទាន​សរុបប្រមាណ៣៦លានដុល្លារ ដល់ប្រជាពលរដ្ឋចំនួន ១១,៩១៤ គ្រួសារ ដែលមាន៥៤.១%ជាស្រ្តី ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម