ព័ត៌មានជាតិ
៣ ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១ លាន ២ សែន នាក់
រយៈពេល ៣ ខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២ លាននាក់ ក្នុងកំណើនជាង៧១៨ % ក្នុងនោះទេសចរចិនប្រមាណ ១២ ម៉ឺននាក់។
កម្ពុជារំពឹងនឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិបានយ៉ាងតិច ៤ លាននាក់នៅឆ្នាំ ២០២៣ ទន្ទឹមនឹងការដាក់ចេញផែនការសកម្មភាព ៥ ចំណុច ដើម្បីបន្តទាក់ទាញទេសចរអន្តរជាតិ និងគាំទ្រយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ:។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ ថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោច ៤ លាននាក់ ដោយក្នុងនោះទេសចរចិនប្រមាណ ១ លាននាក់។
ការរំពឹងដូច្នេះដោយយោងទៅលើការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការប្រកាសបើកព្រំដែនរបស់ចិនឡើងវិញ។

ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវផែនការសកម្មភាពចំនួន ៥ ចំណុច។ ក្នុងនោះរួមមាន ការរៀបចំសេចក្តីព្រាងវិធានការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការលើកកម្ពស់កិត្តិនាមទេសចរណ៍ ការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយនិងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ «មួយខែយ៉ាងតិចមួយព្រឹត្តិការណ៍» ដើម្បីបង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ