ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅប្រទេសថៃ
ពលករខ្មែរម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានអាជ្ញាធរនៃប្រទេសថៃ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នាខេត្តប្រាជីនបុរី ។
តាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកថៃ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៩ នាទីថ្ងៃត្រង់ ក្នុងភូមិសាស្ត្រភូមិ២ ឃុំបានណា ស្រុកកាប៊ិនបុរី ខេត្ត ប្រាជីនបុរី ប្រទេសថៃ។
នៅកន្លែងកើតហេតុ គេសង្កេតឃើញថា ម៉ូតូដែលបង្កឡើងដោយខ្លួនឯងនោះ ម៉ាកហុងដា វេវ ធុនC110 ពណ៌ ស ខ្មៅពាក់ស្លាកលេខ ស្រះកែវ ២៩៤៤ បើកបរដោយឈ្នោះ សាន់ ម៉េងហន ភេទប្រុស អាយុ៣៥ ឆ្នាំ និងអ្នករួមដំណើរ គឺជាជនជាតិខ្មែរដូចគ្នា។
តាមការអះអាងពីសមត្ថកិច្ចថៃ បានបញ្ជាក់ថា មូលហេតុគឺដោយសារតែការបើកបរមានល្បឿនលឿន លុះដល់ត្រង់ចំណុចផ្លូវកោង មិនអាចយកចង្កូតមកវិញបាន ក៏ជ្រុលទៅបុកនឹងបង្គោលភ្លើង បណ្តាលអោយបាក់ ក ស្លាប់ម្នាក់តែម្តង ដោយ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទាំងអ្នករងរបួស ក៏ដូចជាសព ជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកកាប៊ិនបុរីហើយ ដើម្បីចាត់ចែងតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន