Connect with us

ព័ត៌មានជាតិ

យន្តការបរធនបាលកិច្ច ផ្តល់ទំនុកចិត្ត​ដល់វិនិយោគិនបរទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ

បានផុស

នៅ

ការដាក់ចេញនូវយន្តការបរធនបាលកិច្ច បានបង្កើតទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស លើបញ្ហារបាំងមួយចំនួន​ដែលពិបាកវិនិយោគផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ របាំងទំាងនោះ មានដូចជា របាំងផ្នែកព័ត៌មាន បទពិសោធ និងរបាំងផ្នែកច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក សុខ ដារ៉ា អគ្គនាយក​នៃនិយ័តករបរធនបាលកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាស្ដីពី«បរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្ទឹះ» កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក សុខ ដារ៉ា បានលើកឡើងថា តាមរយៈយន្តការនេះ បើទោះបីជាមានរបាំងទាំងអស់នេះ ក៏អ្នកវិនិយោគិន​បរទេសអាចធ្វើការវិនិយោគដោយប្រយោល ឬវិនិយោគមិនផ្ទាល់បាន។ លោកបានលើកឡើង​ដូច្នេះថា«តាមរយៈ​ការជ្រើសរើសបរធនបាល ដែលមានគុណវុឌ្ឍិ មានជំនាញចំណេះដឹង និងបទពិសោធន៍ ធ្វើការវិនិយោគ ចាត់ចែង​ទ្រព្យសម្បត្តិរបស់គាត់(អ្នកវិនិយោគ) ដោយគាត់ អាចទទួលបានផលពីការវិនិយោគមិនផ្ទាល់របស់គាត់ ដោយមាន​អនុលោមភាព ការធានាត្រឹមត្រូវតាមច្បាប់ ជាពិសេសមានការឃ្លាំមើលពីនិយ័តករបរធនបាលកិច្ច»។

បើតាមលោក សុខ ដារ៉ា និយ័តករបរធនបាលកិច្ច ជំរុញឱ្យមានការចុះបញ្ជីឱ្យកាន់តែច្រើន ព្រោះយន្តការនេះ មានសារសំខាន់សម្រាប់សេដ្ឋកិច្ចសង្គមកម្ពុជា។ លើសពីនេះទៀត លោកជំរុញឱ្យបង្កើតទីផ្សារបរធនបាលកិច្ច ជាមួយផលិតផលសេវាកម្មថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងនិន្នាការរបស់ទីផ្សារ និងសេចក្តីត្រូវ​ការរបស់វិនិយោគិន។

លោក សុខ ដារ៉ា មានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ច មានអត្រាកំណើនខ្ពស់ និងបានកើនឡើងក្នុង​រយៈ​ពេលដ៏ខ្លី។​ លោក លើកឡើងថា កត្តាដែលជួយឱ្យវិស័យបរធនបាលកិច្ចរីកចម្រើនលឿនក្នុងរយៈពេលដ៏ខ្លី រួមមាន កត្តាស្ថានភាពកម្ពុជាទាំងមូល មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទំនុកចិត្តពីបរទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

នៅដើមឆ្នាំ២០២៣នេះ បរធនបាលកិច្ច មានការចុះបញ្ជីប្រមាណជាង ៥០០ករណី។ នៅក្នុងនោះ ទំហំប្រតិបត្តិការ​បានកើនឡើងបន្ថែម ៥៤០លានដុល្លារអាមេរិក។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបរធនបាលកិច្ច តាមស្ថានភាព​ទីផ្សារជាក់ស្តែង គឺអាចកើនឡើងដល់ ៩៤០ដុល្លារ នៅដើមឆ្នាំ​នេះ។ ​ជាគោលដៅ លោក សុខ ដារ៉ា រំពឹងថា នៅចុងឆ្នាំនេះ នឹងកើនលើស ១ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ លោកសង្កត់ធ្ងន់ថា វិនិយោគិនបរទេសប្រមាណ ៨០% ក្នុងចំណោមប្រតិបត្តិការសរុប កំពុងប្រើប្រាស់​យន្តការបរធនបាលកិច្ចពាណិជ្ជកម្ម។

សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ច ដែលបានបញ្ជីនៅ​និយ័តករបរធនបាលកិច្ច នៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤ប្រភេទ។ បរធនបាលកិច្ចសាធារណៈ បរធនបាល​កិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់​ទាញនូវមូលនិធិសង្គមនានា និង​លំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម